សុខភាព
គេងស្រាតរាល់យប់ នឹងទទួលបានគុណសម្បត្តិ ១០ យ៉ាងជូនដល់សុខភាព
ជឿឬមិនជឿ ការដេកស្រាតត្រូវបានមនុស្សជាច្រើនចាត់ទុកថាជារឿងចម្លែក ឬអាម៉ាស់។ ជាពិសេសវប្បធម៌អាស៊ី វាអាចមានប្រយោជន៍ជាងអ្នកគិត។ បន្ថែមពីលើការធ្វើឱ្យអ្នកមានអារម្មណ៍ស្រួល ការគេងអាក្រាតក៏មានប្រយោជន៍ចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកតាមវិធីជាច្រើនយ៉ាង។ ជាពិសេសក្នុងរឿងជាច្រើន ដែលលោកអ្នកមិនធ្លាប់ធ្លាប់ដឹងពីមុនមក។
អត្ថប្រយោជន៍ទាំង ១០ នៃការគេងស្រាត
១ ជួយឲ្យអ្នកគេងលក់លឿន
ការដោះសំលៀកខាងក្នុងចេញពីរាងកាយដោយទុកឲ្យនូវទទេរ វានឹងធ្វើឲ្យរាងកាយទទួលបានបទពិសោធន៍ខ្យល់យ៉ាងពេញលេញ។ នៅពេលដែលសីតុណ្ហភាពរាងកាយរបស់អ្នកធ្លាក់ចុះ វាជាសញ្ញាមួយផ្ញើទៅកាន់រាងកាយរបស់អ្នកថា ដល់ពេលសម្រាកហើយ។ ការគេងស្រាតជួយឲ្យរាងកាយរបស់អ្នកកែសីតុណ្ហភាពតាមធម្មជាតិ។ ដូច្នេះហើយទើបធ្វើឲ្យអ្នកឆាប់ងងុយគេងបានលឿនផងដែរ។
២ គេងឲ្យបានល្អជាងមុន
សីតុណ្ហភាពក្នុងបន្ទប់ដែលស័ក្តិសមសម្រាប់ការគេងគឺនៅចន្លោះ ១៥-២៥ អង្សាសេ ការគេងស្រាតជួយឲ្យរាងកាយរក្សាសីតុណ្ហភាពក្នុងកម្រិតសមស្រប។ ជាលទ្ធផល ការគេងកាន់តែជ្រៅ និងមានគុណភាព។
វិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក បានរកឃើញថា សីតុណ្ហភាពក្នុងបន្ទប់គេង គឺជាកត្តាសំខាន់ក្នុងការគេងប្រកបដោយគុណភាព។ ប្រសិនបើសីតុណ្ហភាពបន្ទប់គេងត្រជាក់ពេក ឬក្តៅពេក វាអាចជះឥទ្ធិពលអវិជ្ជមានទៅលើការគេង REM (Rapid Eye Movement) ដែលជាពេលដែលយើងសុបិន្ត។ វាគឺជារយៈពេលដ៏សំខាន់សម្រាប់ការស្តារខួរក្បាល និងរាងកាយឡើងវិញ។ ការគេងដោយមិនស្លៀកសម្លៀកបំពាក់ គឺជាវិធីមួយទៀតដើម្បីរក្សារាងកាយរបស់អ្នកឲ្យត្រជាក់ និងទទួលបានការគេងមានគុណភាពល្អជាងមុន។
៣ ស្បែកមានសុខភាពល្អ
ការគេងឲ្យបានគ្រប់គ្រាន់គឺជាកត្តាសំខាន់សម្រាប់ស្បែកដែលមានសុខភាពល្អ។ ដោយសារតែពេលអ្នកគេង រាងកាយនឹងជួសជុលនិងស្តារស្បែកឡើងវិញ។ ការគេងស្រាតជួយឲ្យអ្នកគេងលក់ស្រួលជាងមុន។ វាជួយឲ្យស្បែកមានភាពពេញលេញឡើងវិញ ជាលទ្ធផលស្បែកភ្លឺថ្លា។
៤ កាត់បន្ថយភាពតានតឹង និងការថប់បារម្ភ
ភាពតានតឹង និងការគេងមិនលក់រួមគ្នា។ ការគេងស្រាតជួយបង្កើនគុណភាពដំណេក វានឹងជួយកាត់បន្ថយភាពតានតឹងដែលប្រមូលផ្តុំ នាំឲ្យចិត្តស្ងប់ និងធូរស្រាលជាងមុន។
ការស្រាវជ្រាវទំហំ ២០២០ បង្ហាញថា ការគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យមានជំងឺធ្លាក់ទឹកចិត្តរ៉ាំរ៉ៃ និងគំនិតចង់ធ្វើអត្តឃាតចំពោះអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត។
៥ ការពារការលើសទម្ងន់
ការសិក្សាឆ្នាំ ២០២២ បានរកឃើញថាមនុស្សដែលគេង ៧ ម៉ោង ឬតិចជាងនេះក្នុងមួយយប់ទំនងជាឡើងទម្ងន់។ ការគេងស្រាតអាចជួយឲ្យរក្សារាងបាន ព្រោះការរក្សាសីតុណ្ហភាពក្នុងខ្លួនឲ្យកាន់តែត្រជាក់នៅពេលយប់អាចបង្កើនសមត្ថភាពដុតកាឡូរី។ ការសិក្សាតូចមួយក្នុងឆ្នាំ ២០១៤ លើបុរស ៥ នាក់បានរកឃើញថាការនៅក្នុងបរិយាកាសត្រជាក់ជាង ១៩ អង្សាសេបានបង្កើនសកម្មភាពនៃជាតិខ្លាញ់ពណ៌ត្នោត ដែលជួយក្នុងការដុតថាមពល។
៦ កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង
ការគេងមិនបានគ្រប់គ្រាន់ ជាកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលអាចនាំឲ្យកើតជំងឺបេះដូង។ ការគេងអាក្រាតអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទាំងនេះ។ ព្រោះវាជួយឱ្យអ្នកគេងលក់ស្រួល និងបានយូរ។
៧ ធ្វើឲ្យប្រសើរឡើងនូវសុខភាពទ្វារមាស
ការស្លៀកសម្លៀកបំពាក់តឹង និងសើម គឺជាមូលហេតុមួយនៃការឆ្លងមេរោគផ្សិតក្នុងទ្វារមាស។ ការគេងអាក្រាតអាចឲ្យខ្យល់ចេញចូលបានស្រួលសម្រាប់ស្រី។ ជាពិសេស កាត់បន្ថយសំណើម កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិតក្នុងទ្វារមាស។
៨ បង្កើនឱកាសរបស់អ្នកក្នុងការមានកូន
ការស្លៀកខោទ្រនាប់តឹង អាចនាំឲ្យមានសីតុណ្ហភាពខ្ពស់ក្នុងពងស្វាស ប៉ះពាល់ដល់គុណភាពនៃមេជីវិតឈ្មោល។ មានការសិក្សាមួយដែលសន្និដ្ឋាន បុរសដែលស្លៀកខោខ្លីមានចំនួនមេជីវិតឈ្មោល និងកំហាប់មេជីវិតឈ្មោលខ្ពស់ជាងអ្នកដែលស្លៀកខោទ្រនាប់តឹងជាង។ ការគេងស្រាតជួយឲ្យពងស្វាសមានហ៊ប់ វាក៏អាចជួយបង្កើនឱកាសរបស់អ្នកក្នុងការមានកូន នៅពេលដែលមេជីវិតឈ្មោលរបស់អ្នកកាន់តែរឹងមាំ។
៩ បង្កើនទំនុកចិត្តលើខ្លួនឯង
ការគេងស្រាតផ្តល់ឱកាសឲ្យទទួលបានបទពិសោធន៍ និងស្គាល់រាងកាយរបស់អ្នកកាន់តែច្បាស់។ នាំទៅរកការទទួលយក និងស្រលាញ់ខ្លួនឯងជានរណា។ នេះគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តលើខ្លួនឯង។
១០ ពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយដៃគូ
ដេកអាក្រាតកាយ ហើយប៉ះស្បែកគ្នាទៅវិញទៅមក រំញោចការបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន ដែលជាអរម៉ូននៃសេចក្តីស្រឡាញ់ ការភ្ជាប់ និងទំនុកចិត្ត ធ្វើឲ្យទំនាក់ទំនងជាមួយដៃគូរបស់អ្នកកាន់តែរឹងមាំ។
យ៉ាងណាមិញ ចំពោះការគេងស្រាតមានអត្ថប្រយោជន៍ជាច្រើន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ភ្ជាប់គ្នាជាខ្សែសង្វាក់ ប៉ុន្តែកុំភ្លេចគិតគូរពីភាពស្អាតនៃពូករបស់អ្នក និងបរិយាកាសសមស្របផងដែរ។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់សាកល្បងដេកស្រាត អ្នកគួរតែចាប់ផ្តើមដោយជ្រើសរើសកន្លែងដែលមានអារម្មណ៍ថាមានសុវត្ថិភាព និងឯកជន។ ដូច្នេះអ្នកអាចទទួលបាននូវអត្ថប្រយោជន៍នៃការគេងស្រាតបានយ៉ាងងាយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកចូលចិត្តអន្លក់ពពាយ មកដឹងគុណប្រយោជន៍ដល់សុខភាព ១១ យ៉ាងពីបន្លែបៃតង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ