Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាង​ត្បូង-អាមេរិក ប្រជុំ​គ្នា​បន្ទាន់​តាម​ទូរសព្ទ មុន​ជំនួប​រវាង​រុស្ស៊ី និង​ក្រុង​ព្យុងយ៉ាង

បានផុស

នៅ

កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក បាន​ហៅ​ទូរសព្ទ​បន្ទាន់​មួយ​ពិភាក្សា​គ្នា​អំពី​​រឿង​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី​ ទៅ​​កាន់​​ក្រុង​ព្យុងយ៉ាង ប្រទេស​​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែ​មិថុនា។

ជំនួប​រវាង​លោក គីម ជុងអ៊ុន និង​លោក វ៉្លាឌឺមៀ នៅ​រុស្ស៊ី នា​ពេល​កន្លង​ទៅ (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហៅ​ទូរសព្ទ​នេះ ធ្វើ​ឡើង​រវាង​លោក Kim Hong-kyun អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ក្រុង​សេអ៊ូល និង​លោក Kurt Campbell អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ក្រុង​វ៉ាស៊ីតោន។ កូរ៉េ​ខាង​ត្បូង​ បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន មិន​គួរ​​បង្កើត​ឲ្យ​​មាន​កិច្ច​សហ​ប្រតិបត្តិការ​យោធា​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​ទេ​រវាង​ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង។

កាល​ពី​ថ្ងៃ​ពុធ​​​សប្ដាហ៍​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​លើក​ឡើង​ថា លោក ពូទីន ទំនង​​ជា​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត បើ​ទោះ​ជា​មិន​​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ណា​មួយ​អំពី​ជំនួប​នេះ​​ក៏​ដោយ។ ទន្ទឹម​គ្នា​នេះ​ដែរ កាសែត​​រុស្ស៊ី Vedomosti ក៏​បាន​រាយការណ៍​​​កាល​ពី​ថ្ងៃ​ចន្ទ​​កន្លង​ទៅ​ដែរ​ថា ជំនួប​​រវាង​រុស្ស៊ី​-កូរ៉េ​ខាង​ជើង នឹង​កើត​ឡើង​​ពិត​ប្រាកដ​មែន ខណៈ​​មន្ត្រី​អ្នក​មុខ​អ្នក​ការ​​នៅ​ប្រទេស​ទាំង​២​​កំពុង​ញាប់ដៃ​ញាប់​ជើង​រៀបចំ​​ជំនួប​នេះ​ឡើង។

លោក Kurt Campell បាន​អះអាង​ថា អាមេរិក​នឹង​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កូរ៉េ​ខាង​ត្បូង​​បន្ថែម​ទៀត ដើម្បី​បង្ក្រាប​ជម្លោះ និង​អស្ថិរភាព​​នៅ​ក្នុង​តំបន់ ដែល​​នឹង​អាច​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ ក្រោយ​ពី​ជំនួប​ដ៏​កម្រ​​របស់​​រុស្ស៊ី​នៅ​លើ​ទឹក​ដី​​​​កូរ៉េ​​ខាង​ជើង។ លោក ថា អាមេរិក​ដឹង​ច្បាស់​ណាស់​​អំពី​អ្វី​ដែល​កូរ៉េ​ខាង​ជើង​បាន​ផ្ដល់​​ឲ្យ​រុស្ស៊ី​​នា​​ពេ​ល​កន្លង​មក ជា​ពិសេស​​ពាក់ព័ន្ធ​នឹង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន។ យ៉ាង​ណា​មិញ លោក​បន្ត​ថា ចំពោះ​អ្វី​ដែល​រុស្ស៊ី​ផ្ដល់​​​ឲ្យ​កូរ៉េ​ខាង​ជើង គឺ​នៅ​ជា​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​ទេ​ ដែល​​បង្ក​ជា​សេចក្ដី​​គួរ​ឲ្យ​​ព្រួយ​បារម្ភ និង​​ត្រូវ​តាម​ដាន​​ឲ្យ​ហ្មត់​ចត់​បំផុត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ២ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល៣០ម៉ឺនហិកតា សម្រេចបាន ១០%

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

សន្តិសុខសង្គម៥ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម