Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានី គំរាមបញ្ឈប់លែងឲ្យដេញថ្លៃចំពោះក្រុមហ៊ុនដែលអនុវត្តធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់និងឈឺចាប់

បានផុស

នៅ

លោក កើត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនដែលដេញថ្លៃគម្រោងបានត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ឬឈឺចាប់ក្តៅក្រហាយដោយសារតែទង្វើរបស់ខ្លួនខ្វះការទទួលខុសត្រូវនោះទេ។ ការលើកឡើងនេះបានធ្វើឡើងក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ នៅមូលដ្ឋានខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៣មិថុនា នៅសាលាខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត ឆែ បានមានប្រសាសន៍ថា ក្រុមហ៊ុនដែលដេញថ្លៃបានពេលអនុវត្តគម្រោងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ ក្តៅក្រហាយដោយសារតែទង្វើរបស់ខ្លួនដូចជា កាយជីកដីដាក់លូមិនព្រមលប់វិញ មិនទាន់ជីកដីផងដឹកលូមកគរបិទមុខផ្ទះប្រជាពលរដ្ឋ ឬកន្លែងលក់ដូររបស់គាត់បង្កទៅជាការក្តៅក្រហាយរបស់ប្រជាពលរដ្ឋ។ ការចាក់ខ្សាច់ ចាក់ដីមិនដាក់ស្លាកសញ្ញាសំគាល់ការដ្ឋានឲ្យបានត្រឹមត្រូវក៏បង្កបញ្ហាដែរ ព្រោះតែប៉ះពាល់ដល់អ្នកធ្វើដំណើរ និងម្ចាស់ផ្ទះ។ ផ្ទុយទៅវិញបើក្រុមហ៊ុនណាអនុវត្តមិនបានត្រឹមត្រូវនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ(Black list) ដកសិទ្ធលែងអោយដេញថ្លៃក្នុងមូលដ្ឋាន។

លោក កើត ឆែ លើកជាឧទាហណ៍ថា បើមាននរណាម្នាក់យកសំរាមទៅបោះចោលផ្តេសផ្តាស់យើងមិនពិន័យគាត់ដោយខ្លាចបាត់សន្លឹកឆ្នោត គឺមិនត្រឹមត្រូវទេ បើយើងមិនធ្វើប្រជាពលរដ្ឋច្រើនលើសលុបគាត់នឹងដៀលថា យើងចោរ ម្សៀត។ គួរតែថ្លឹងថ្លែងមួយណាមានប្រយោជន៍ខ្លាំងជាងយើងត្រូវសហការគ្នាអនុវត្តទាំងក្រុមហ៊ុនដែលដេញថ្លៃបាន។ ក្រុមប្រឹក្សាសង្កាត់ត្រូវពិនិត្យសកម្មភាពសាងសង់របស់ក្រុមហ៊ុនឲ្យបានជាប់ជាប្រចាំ។

លោកអភិបាលរងបន្តថា យើងប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានមិនត្រឹមតែជំនាន់យើងចាស់ៗនេះទេ តែសំរាប់កូនចៅយើង ជំនាន់ក្រោយទៀត។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខឲ្យដឹងថា ការដាក់ដេញថ្លៃជាសាធារណៈនៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៦របស់ខណ្ឌសែនសុខឆ្នាំ២០២៤នេះ​ មាន១៧គម្រោង មានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន១០លើ១៦ និងមានក្រុមហ៊ុនចំនួន៤បានដេញថ្លៃបាន ស្របតាមនិតិវិធីនៃការដេញថ្លៃ។ លោកអភិបាលខណ្ឌថ្លែងថា ចំពោះសាលាខណ្ឌ សាលាសង្កាត់ និងគណៈគ្រប់គ្រងគម្រោងសង្កាត់ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ពន្ធ័ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោងដើម្បីចូលរួមសហការ និងត្រូវតាមដានត្រូតពិនិត្យការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឲ្យសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិតិវិធីណែនាំបានកំណត់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម