ព័ត៌មានជាតិ
សារធាតុញៀន និងសារធាតុគីមីជាង ៤តោន ត្រូវបានដុតកម្ទេចនៅថ្ងៃទី១៤ ខែមិថុនានេះ
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកម្ទេចសារធាតុញៀន និងសារធាតុគីមីសរុបប្រមាណជាង ៤តោន ដែលវត្ថុតាងរឹបអូសបានពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនខុសច្បាប់។
ពិធីដុតកម្ទេចនេះ មានវត្តមានចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។
សារធាតុញៀន និងសារធាតុគីមី ដែលត្រូវដុតកម្ទេចពេលនេះ គឺជាវត្ថុតាងគ្រឿងញៀនដែលទាក់ទងនឹងការផលិត ការជួញដូរ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ក្នុងនោះ សារធាតុគីមីផ្សំ សារធាតុគីមី ទាក់ទងការកែច្នៃ-ផលិត ការជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចរឹបអូស ហើយប្រគល់ជូនដល់គណៈកម្មការដុតបំផ្លាញគ្រឿងញៀន ឆ្នាំ២០២៤ មានសរុប ៧តោន ៣៥៤គីឡួក្រាម ១០៨,៧៦ក្រាម ក្នុងសំណុំរឿងគ្រឿងញៀនចំនួន ៥៤សំណុំរឿង។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តែដោយសារធាតុគីមីផ្សំដែលរឹបអូសបានតាមលក្ខណៈគីមីមិនអាចធ្វើការកម្ទេចដោយវិធីដុតទាំងអស់បាន គឺបានសម្រេចកម្ទេចដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមីចំនួន ៤តោន ១០០គីឡូក្រាម ១០៨,៧៦ក្រាមប៉ុណ្ណោះ និងដោយឡែកមួយចំនួនទៀត គឺការបំផ្លាញដោយវិធីសាស្ត្របន្សាបនូវសារធាតុគីមីផ្សំចំនួន ៣តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៦ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល