Connect with us

ព័ត៌មានអន្ដរជាតិ

អេ​ស្ប៉ាញ និង​តួ​ក​គី​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​បញ្ឈប់​សង្គ្រាម​នៅ​ហ្គា​ហ្សាជាបន្ទាន់

បានផុស

នៅ

អេស្ប៉ាញ និងតួកគី បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យសម្លឹងមើលដំណោះស្រាយ​បន្ថែម​ទៀត និងជំរុញឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​ប្រទេសមេឌីទែរ៉ាណេ​ទាំង​ពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី​១៤ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​លើក​ទី​ប្រាំបី​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ និង​ទីក្រុង​អង់ការ៉ា, នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Pedro Sanchez បាន​និយាយ​ថា សហគមន៍អន្តរជាតិ គួរតែសម្លឹងមើលផ្លូវផ្សេងដើម្បីដោះស្រាយជម្លោះនេះដើម្បីទទួលបានសន្តិភាព និងស្ថិរភាព ខណៈរយៈពេល៨ខែមកនេះពិភពលោកគួរតែបានមើលឃើញហើយថាមានអ្វីបានកើតឡើងខ្លះ ។

ចំណែកប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យសហរដ្ឋអាមេរិក និងសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀត ធ្វើការបញ្ចុះបញ្ចូលអ៊ីស្រាអែលជាពិសេសសហរដ្ឋអាមេរិក គួរតែឈរនៅពីក្រោយការសម្រេចចិត្តនេះ ហើយដាក់សម្ពាធចាំបាច់លើអ៊ីស្រាអែល ដើម្បីធានាឱ្យមានបទឈប់បាញ់ជាបន្ទាន់។

ប្រទេសទាំងពីរដែលជាសមាជិកណាតូ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ពួកគេឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់ប៉ាឡេស្ទីន។ ខណៈលោក Sánchez ក៏បានទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងផងដែរ។ ប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន ក៏បានស្នើសុំឱ្យតុលាការអង្គការសហប្រជាជាតិចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា អេស្ប៉ាញ អៀរឡង់ និងន័រវេស បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅថ្ងៃទី ២៨ ឧសភា ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលមួយ ខណៈពេលដែលតួកគីបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាលើកដំបូងក្នុងឆ្នាំ ១៩៨៨។ មកដល់ពេលនេះមានប្រទេសជាង ១៤០ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប៉ុន្តែបញ្ជីនេះមិនរាប់បញ្ចូលមហាអំណាចលោកខាងលិចណាមួយ រួមទាំងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៧ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៨ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម