ជីវិតកម្សាន្ដ
Song Hye Kyo ត្រូវគេរិះគន់ថា មិនស័ក្តិសមនឹងឧស្សាហកម្មម៉ូដឡើយ
នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ឈ្មោះរបស់តារាស្រី Song Hye Kyo ត្រូវគេហៅជាច្រើនឆ្នាំមកហើយទាក់ទិននឹងអាជីពសម្ដែងដ៏ល្អឥតខ្ចោះ។ ប៉ុន្តែ នៅក្នុងវិស័យម៉ូដសម្លៀកបំពាក់ នាងតែងតែត្រូវបានមហាជនជាច្រើនរិះគន់ថា មិនសូវស្អាត និងមិនសូវពូកែ។
អ្វីដែលសំខាន់បំផុតនោះគឺ មនុស្សជាច្រើនគិតថាសម្រស់របស់តារាស្រីត្រកូល Song មិនស័ក្តិសមនឹងឧស្សាហកម្មម៉ូដទេ។ ជាការពិត នាងស្លៀកសម្លៀកបំពាក់ម៉ាកល្បីៗជាច្រើនដង ហើយរាល់ពេលជួយម៉ាកយីហោឲ្យទទួលបានការលក់យ៉ាងច្រើន។ ចំនួននេះភាគច្រើនមកពីកេរ្តិ៍ឈ្មោះរបស់ Song Hye Kyo មិនមែនដោយសារស្ទីលផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះទេ។
នាព្រឹកថ្ងៃទី ១២ មិថុនា ព្រឹត្តិការណ៍របស់ Chaumet បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Venice ប្រទេសអ៊ីតាលី ដោយមនាតារាកូរ៉េ២រូបគឺ Song Hye Kyo និង Cha Eun Woo បានជួបជុំគ្នាម្តងទៀតក្នុងព្រឹត្តិការណ៍ម៉ាកយីហោនេះបន្ទាប់ពីរយៈពេល ១ ឆ្នាំ។ បង្ហាញខ្លួនជាមួយនឹងសម្រស់ដ៏គួរឲ្យភ្ញាក់ផ្អើល Song Hye Kyo បានធ្វើឲ្យមនុស្សម្នាស្រឡាំងកាំងនឹងសម្រស់វ័យ ៤២ ឆ្នាំរបស់នាង។
តារាសម្ដែងស្រីរូបនេះ ស្លៀកឈុតពណ៌សសាមញ្ញដែលរចនាឡើងដោយខ្សែក Chaumet។ ការបង្ហាញខ្លួនរបស់ Song Hye Kyo នេះត្រូវបានអ្នកលេងអ៊ីនធឺណែតរិះគន់ថា មានភាពស្រពិចស្រពិល និងអន់ជាងការបង្ហាញខ្លួនមុនៗក្នុងព្រឹត្តិការណ៍ល្បីៗ។ មនុស្សជាច្រើនក៏គិតដែរថា នាងកំពុងបាត់បង់ប្រជាប្រិយភាពរបស់នាងបន្តិចម្តងៗ នៅពេលដែលនាងមានអាយុ ៤២ ឆ្នាំ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង “The Tale of Rose” ចេញ ៥ វគ្គដំបូង Liu Yifei ប្ដូរសំលៀកបំពាក់រហូតដល់ ៣៥ ឈុត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់