Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

បានផុស

នៅ

ព្រះសីហនុ ៖ នាល្ងាច​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានករណី​អគ្គិភ័យ​មួយបាន​ឆាបឆេះបន្ទប់​សណ្ឋាគារ​នៅ​ជាប់​ផ្លូវ​ឯករាជ្យ​ ស្ថិតនៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឱ្យបុរសជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​បាន​ឱ្យដឹងថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពីករណីអគ្គិភ័យភ្លាម កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ និង កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​-ខេត្ត​ បាន​ដុតដៃដុតជើង​អន្តរគមន៍​ចុះ​ជួយ​ពន្លត់ភ្លាមៗ ដែល​ពុំ​បណ្ដាល​ឱ្យ​រាលដាល​បន្ត​ទៀត​ឡើយ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ​​ខាងលើនេះ​កងកម្លាំង​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ។ ចំពោះមូលហេតុ ដែលបង្កឱ្យមានអគ្គិភ័យនេះ សមត្ថ​កិច្ច​ពុំទាន់​ដឹង​ថា​មក​ពី​អ្វី​នោះ​ទេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម