KPT+
តាមបណ្តោយផ្លូវមួយឆ្ពោះទៅកែប ល្បីថា ជាប្លុកទេសចរណ៍សម្រាប់អ្នកចូលចិត្តសោយសុខនឹងធម្មជាតិ
ឈានចូលរដូវភ្លៀងធ្លាក់ តំបន់ធម្មជាតិទូទាំងប្រទេស កាន់តែក្លាយជាទីចាប់អារម្មណ៍សម្រាប់ទេសចរ ពិសេសអ្នកចូលចិត្តការសម្រាកលំហែកាយជាមួយធម្មជាតិបែបស្ងប់ស្ងាត់ ជាមួយនឹងសកម្មភាពផ្សេងៗ ដូចជាបោះតង់ ចាប់សត្វសមុទ្រ មើលថ្ងៃរះ និងថ្ងៃលិចជាដើម។ ទាំងអស់នេះ សុទ្ធសឹងជាក្តីសុខសម្រាប់វេលាចុងសប្តាហ៍ របស់មនុស្សរាល់គ្នា បន្ទាប់ពីហត់នឿយនឹងការងារ ឬការសិក្សា ស្ទើរពេញមួយសប្តាហ៍។
បើនិយាយពីកន្លែងទេសចរណ៍ធម្មជាតិប្រភេទនេះ កម្ពុជាថ្មី សូមណែនាំតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលស្ថិតតាមបណ្តាយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ក្រុងកែប ជាប្លុកសហគមន៍ទេសចរណ៍ដ៏ស្រស់ស្អាត ដែលនឹងជួយឱ្យការសម្រាកលំហែកាយចុងសប្តាហ៍របស់លោកអ្នក ក្លាយជាថ្ងៃឈប់សម្រាកដ៏វិសេសវិសាលបំផុត។
១. សហគមន៍ទេសចរណ៍កំពង់សាមគ្គី
ជាសហគមន៍ទេសចរណ៍តំបន់ព្រៃកោងកាងដ៏ស្រស់បំព្រង មានទេសភាពភ្នំ និងសមុទ្រ អាចឱ្យទេសចរស្នាក់នៅលំហែកាយ សោយសុខនឹងធម្មជាតិ ដោយការបោះតង់ ឬបន្ទប់ដែលសហគមន៍បានរៀបចំ ដែលស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត តាមបណ្ដោយផ្លូវ៣៣ ឆ្ពោះទៅកែប ប្រមាណ១០គីឡូម៉ែត្រ ពីរង្វង់ទុរេន និងចូលទៅក្នុងភូមិប្រហែល ២គីឡូម៉ែត្រ។ អ្នកទេសចរណ៍អាចទទួលយកបទពិសោធន៌ថ្មីៗ ដោយការចុះផ្ទាល់ជាមួយបងប្អូនអ្នកនេសាទ រឺក៏សម្រាប់ស្វែងយល់ពីការចុះទូកដើម្បីនេសាទ។
២. សហគមន៍នេសាទអូរក្រសា ខេត្តកែប
ជាកន្លែងទេសចរណ៍ថ្មីនៅក្នុង ខេត្តកែប ដែលត្រូវធ្វើដំណើរតាមបណ្តោយផ្លូវ៣៣ មិនឆ្ងាយប៉ុន្មានពីតំបន់សហគមន៍ខាងលើដែរ។ សម្រាប់ការកម្សាន្តនៅទីនេះ ទេសចរទស្សនាព្រៃកោងកាង ចាក់បង្គា ជាមួយបងប្អូនសហគមន៍ពេលរាត្រី និងសកម្មភាពផ្សេងទៀត។
៣. សហគមន៍នេសាទត្រពាំងសង្កែ
សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើន និងរៀងអ៊ូអរជាងទីតាំង ២ខាងលើ តែបើនិយាយពីទេសភាព បានទៅហើយនឹងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ព្រោះសហគមន៍នេះ ជាកន្លែងដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាង និង ខ្យល់បរិសុទ្ធ។ ទេសចរអាចស្វែងរកការស្នាក់នៅ និងជិះទូកកម្សាន្តតំបន់ព្រៃកោងកាងបាន។
ក្រៅពីសហគមន៍ទេសចរណ៍ទាំងនេះ ទេសចរនៅអាចស្វែងរកជម្រើសកម្សាន្តចុងសប្តាហ៍ផ្សេងទៀត ដូចជាតំបន់ទំនប់ប្រទាក់ក្រឡា ឆ្នេរអង្កោល ឬកំពង់ត្រាចជាដើម ដែលសុទ្ធសឹងតែធ្វើដំណើរកាត់តាមបណ្តាយផ្លូវមួយខ្សែនេះ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់