Connect with us

ព័ត៌មានជាតិ

រកឃើញ ៣៩ នាក់ទៀត មានពលរដ្ឋ​ខ្មែរ​ឆ្លង​ដល់ទៅ ០៩ នាក់

បានផុស

នៅ

របាយការណ៍​ក្រសួង​សុខាភិបាល​ចេញផ្សាយ​មុននេះ មាន​អ្នក​ឆ្លងថ្មី​ ៣៩ នាក់​ទៀតគិត​ត្រឹមព្រឹក​ម៉ោង ៧ៈ០០ ថ្ងៃ ២៨ កុម្ភៈនេះ។ ករណី​ឆ្លង​ទាំង ៣៩ នាក់ ករណី​នាំ​ចូល​ចំនួន ៤ នាក់ ជា​កងទ័ព​មួក​ខៀវខ្មែរទើប​វិលត្រឡប់មក​ស្រុកវិញ និង ៣៥ នាក់​ទៀតឆ្លងក្នុង​សហគមន៍ ២០ កុម្ភៈ ក្នុង​នោះ​ក៏​មានជនជាតិខ្មែរ​ចំនួន ០៤ នាក់​។

ការ​ឆ្លង​រាលដាលក្នុង​សហគមន៍ ២០ កុម្ភៈ ឡើងដល់ ៣០២ នាក់។ ទីតាំងចំនួន ៧៤ នៅ​រាជធានី​ភ្នំពេញ​មាន​ការ​ពាក់ព័ន្ធ ត្រូវ​អាជ្ញាធរ​ចុះបិទ។

ដោយឡែកនៅ​ខេត្តព្រះសីហនុ អាជ្ញាធរ​​បាន​អំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​​ បើ​មិនមាន​ករណី​ចាំ​ចាច់​សូម​កុំ​ធ្វើ​ដំណើរចល័ត​ពីខេត្តព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត ឬ​ពីក្រុង​ស្រុក​នានា ចូល​មក​ក្រុង​ព្រះសីហនុ (​ត្រូវ​ស្នាក់​នៅ​ផ្ទះ ឬ​កន្លែងធ្វើ)។ ការអំពាវនាវនេះត្រូវបានធ្វើ​ឡើង​ ខណៈគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរដែលពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភ:” ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន៣០នាក់។

នៅខេត្តកំពង់ចាម ក៏មានការ​ផ្ទុះរកឃើញអ្នកពាក់ព័ន្ធបុរសម្នាក់ដែលបាន​ចូលរួមពិធី​មង្គលការមួួយ ត្រូវ​បាន​តេស្ត​មាន​កូវីដ ១៩។ ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាលខេត្ត​ បាន​ចុះទៅ​ស្រាវជ្រាវ​រក​យក​សំណាក​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយ​ពិធីមង្គលការ​នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស ដែល​មាន​បុរស​ម្នាក់​មកពី​ទួល​សង្កែ ក្រុងភ្នំពេញ​ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​ចំនួន​២២៣​នាក់​ ក្នុង​នោះ​មាន​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ចំនួន២១​នាក់ ​និង​បាន​យក​ពួកគាត់​មក​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មេគង្គ​រួចហើយ។

រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេស ដែលមានជំងឺកូវីដ១៩ ទម្រង់ថ្មី បន្ទាប់ពីរកឃើញ ការឆ្លងជំងឺប្រភេទថ្មី ចំនួន ៣ ករណីនៅលើខ្លួនជនបរទេសកាលពីពេលថ្មីៗនេះ។ ការប្រកាសប្រទេសកម្ពុជាបញ្ចូលទៅក្នុងបញ្ជីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។

រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសចំនួន ៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ១៩ ទម្រង់ថ្មី។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាន ប្រកាសថា អ្នកដំណើរមកពីប្រទេសតំបន់ ទាំង ៨៨ តម្រូវឲ្យបង្ហាញលិខិតបញ្ជាក់សុខភាព អវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្តក្នុងរង្វង់៧២ ម៉ោង មុនពេលធ្វើដំណើរ ហើយត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅពេលមកដល់ប្រទេសជប៉ុន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម