ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន រម្លឹកឱ្យប្រុងប្រយ័ត្ន fake account/Profile ដែលក្លែងបន្លំដាក់ឈ្មោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
បើតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម របស់សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហោះឱ្យដឹងថា មាន fake account/Profile បានក្លែងបន្លំដាក់ឈ្មោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានឈ្មោះថា “Bun Rany Hun”។
សម្ដេចតេជោ បានសរសេរក្នុងបណ្ដាញតេឡេក្រាមថា “សូមបងប្អូនប្រយ័ត្ន fake account/Profile ដែលក្លែងបន្លំដាក់ឈ្មោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត “Bun Rany Hun” ព្រោះឃើញមាន Chat ទៅកាន់អ្នកប្រើប្រាស់មួយចំនួន ជាសារមិនប្រក្រតី… អាចបកប្រែ តាម google translate”។
សម្ដេចតេជោ បានសរសេរបន្តទៀតថា “សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនមាន facebook account/Profile ផ្ទាល់ខ្លួនផ្លូវការទេ។ សូមបងប្អូនប្រើប្រាស់មានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់មុននឹង follow, add friend, send message… កុំចាញ់បោកពួកអ្នកក្លែង (scam) ជាពិសេសប្រើឈ្មោះប្រមុខដឹកនាំប្រទេស, មន្ត្រីធំ ឬឧកញ៉ា ឬ អ្នកដែលមានប្រជាប្រិយភាពក្នុងសង្គម។ បើមិនច្បាស់ទេកុំទាក់ទងឆ្លងឆ្លើយជាមួយ Scammer៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា