ព័ត៌មានជាតិ
លោក ម៉ែន អេង៖ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស៩ អាចរកការងារឱ្យកម្មករកម្មការិនីជិត ១០ម៉ឺននាក់
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ កំពុងដំណើរការអាជីវកម្មរបស់ខ្លួន និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន សរុប២៧៦កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៨៩៧៧០នាក់ ស្រី៥៣៧៧៣នាក់។
ការថ្លែងយ៉ាងដូច្នេះរបស់ ម៉ែន អេង ធ្វើឡើងនៅក្នុងឱកាសដែលលោក តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY លើកទី៧ ឆ្នាំ២០២៤ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ” នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
លោក ម៉ែន អេង បានថា ដើម្បីគៀរគរអ្នកវិនិយោគ មកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសក្រុមហ៊ុនធំៗដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តស្វាយរៀងមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់ ដែលពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
លោកបន្តថា យើងតែងតែឮសំឡេងពីវិស័យឯកជន ថាខ្វះធនធានមនុស្ស សម្រាប់បំពេញនូវតម្រូវការការងារ តែផ្ទុយទៅវិញយើងតែងតែឮពីពលរដ្ឋថា ពិបាករកការងារធ្វើ។ ទាំងនេះបង្ហាញថា អ្នកមានជំនាញងាយស្រួលរកការងារធ្វើ តែអ្នកមិនមានជំនាញពិបាករកការងារធ្វើទៅវិញ។
លោកបានបន្ថែមថា តាមរយៈវេទិកាវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងការសិក្សាស្រាវជ្រាវយ៉ាវល្អិតល្អន់របស់ក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល និយាយដោយឡែក “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដែលបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក ជាការរួមចំណែកយ៉ាងសំខាន់ដល់ចំណុចអាទិភាព ខាងលើរបស់រាជរដ្ឋាភិបាល។
លោកបន្ថែមទៀតថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាពការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក៏ផ្តល់ឱកាសដល់យុវជន យុវនារី មានឱកាសសិក្សារៀនសូត្រ ទាំងជំនាញបច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកទេស។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងឱកាសនោះ លោក ម៉ែន អេង ផ្តល់ជាអនុសាសន៍ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងត្រូវខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ជាពីសេស សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5M ក្រុមគោលដៅមកពីគ្រួសារមាន បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ចំនួន។ ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។ ខិតខំបណ្តុះបណ្តាលដល់សិស្ស ដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។ ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ៕
ដោយ៖ ភក្ដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន