សុខភាព
ស្រុកអង្គរធំក្លាយជាស្រុកទី៤ ក្នុងខេត្តសៀមរាបដែលសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប បានប្រារព្ធធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរធំជាស្រុកទី៤ក្នុងខេត្តសៀមរាប ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ត្រូវបាន កាត់ខ្សែបូរជាផ្លូវការ ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-827-1024x682.png)
លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានបញ្ជាក់ថា ក្រោយពីការជំរុញ និងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ប្រជាពល រដ្ឋនៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា ។ ចំណែក លោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានលើកឡើងថា នៅចុងឆ្នាំ២០២៤ នេះ ខេត្តសៀមរាប នឹងត្រូវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមានក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ នៅក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ផ្នែក អនាម័យ មានក្នុងរង្វង់ ៩៦.៦៧% ខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២១៧ពាន់២១២ ស្មើនឹង ៩០.០៤% ខ្នងគ្មានបង្គន់តែបានប្រើប្រាសបង្គន់រួមមានចំនួនះ ១៥ពាន់៩៩១ ស្មើនឹង ៦.៦៣%ខ្នងផ្ទះបន្ទោបង់ពាសវាលពាសកាលមានចំនួន៨ពាន់៤១ ស្មើនឹង៣.៣៣% ហើយភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៦៦៥ភូមិ ស្មើនឹង ៧០.៣០% ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៤៤ឃុំ ស្មើនឹង ៤៤%៤៣ ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៥ស្រុក ស្មើនឹង ៤១.៦៦% (ស្រុកអង្គរជុំ ស្រុក ស្រីស្នំ ស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និង ស្រុកអង្គរធំ) ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-829-1024x682.png)
ចំពោះភូមិមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ២១៨ភូមិ ។ ក្នុងចំណោមភូមិទាំង២១៨ ភូមិ មានភូមិចំនួន៩៣ភូមិ មានអត្រាគ្របដណ្តប់អនាម័យដែលអាចឈានទៅរកផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបាន នៅសល់តែ១១៨ភូមិដែលនៅមិនទានមានអត្រាគ្របដណ្តប់អនាម័យឈានទៅរកការ ផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលបាន ដែលក្នុងនោះមានភូមិដែលមានប្រជាជនរស់នៅលើទឹកជាប្រចាំ និងរស់នៅលើទឹក៦ខែ គោក៦ខែ ចំនួន២៣ភូមិ ហើយសម្រាប់ឃុំដែលមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន៥៦ឃុំ ។
លោកវេជ្ជបណ្ឌិត លន់ សាយតេង ក៏បានបញ្ជាក់ថា ការប្រកាសដាក់ស្រុកអង្គរធំ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាល នាថ្ងៃនេះជាការរីករាយមួយសម្រាប់ខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិតចង់ឲ្យអាជ្ញាធរ ខេត្តទេសចរណ៍ដ៏ស្រស់មួយនេះ ជំរុញបន្ថែមទៀតដល់ថ្នាក់ក្រុង ស្រុកផ្សេងទៀត រៀបចំផែនការ និង ចូលរួមប្រឡងប្រណាំង ទាំងអស់គ្នា ដើម្បីខេត្តសៀមរាបទាំងមូលមានសោភណភាព និង បរិស្ថានស្រស់ស្អាតបរិបូរណ៍ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដោយបានផ្តោតទៅលើបញ្ហា អនាម័យ សុខភាព ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-830-1024x682.png)
ក្នុងនោះដែរលោកក៏បានលើកនូវសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត ស្រុក បន្តពង្រឹងពង្រីកនិងជម្រុញដល់ប្រជាពលរដ្ឋ ក៏ដូចតាមបណ្តាក្រុង ស្រុកផ្សេងទៀត ក្នុងការអនុវត្តអនាម័យ ទឹកស្អាត នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្ត្តិសាស្ត្រ ។ ម៉្យាងទៀតដោយមើលឃើញច្បាស់ពីផលប៉ះពាល់ អវិជ្ជមាន នៃកង្វះខាតការ ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាលនិងបញ្ហាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និង អន្តរជាតិទាំងអស់ បានខិតខំយ៉ាងខ្លាំងក្លារ ក្នុងការរិះរកប្រមើលមើលនូវយុទ្ធសាស្រ្តគន្លឹះនានា វិភាគ អំពីលទ្ធភាពនៃ ធនធាន ធ្វើយ៉ាងណាសម្រេចឲ្យបាននៅគោលដៅ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមាន ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”៕
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-831-1024x682.png)
ដោយ៖ គឿនវេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច