សុខភាព
ពេលណា គួរផឹកតែបៃតងមានប្រយោជន៍បំផុតដល់រាងកាយ ?
ប្រសិនបើយើងនិយាយអំពីភេសជ្ជៈដែលពេញនិយមនៅជុំវិញពិភពលោក នោះតែបៃតងគឺពិតជាឈ្មោះដែលស្ថិតនៅកំពូលនៃបញ្ជី។ ដោយសារតែរសជាតិស្រាល និងអត្ថប្រយោជន៍ជាច្រើន។ ប៉ុន្តែតើអ្នកដឹងទេ? ពេលវេលាផ្សេងគ្នាដែលអ្នកជ្រើសរើសផឹកនឹងមានឥទ្ធិពលខុសៗគ្នាទៅលើអត្ថប្រយោជន៍ រួមទាំងផលប៉ះពាល់មួយចំនួន។ ដូច្នេះ តើម៉ោងណាដែលស័ក្តិសមបំផុតសម្រាប់ការផឹកតែបៃតង?
ពេលព្រឹក
មនុស្សជាច្រើនជ្រើសរើសផឹកតែបៃតងជារឿងដំបូងនៅពេលព្រឹកដើម្បីសម្រាក បង្កើនការផ្តោតអារម្មណ៍ និងការប្រុងប្រយ័ត្ន នេះដោយសារតែតែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីន និង L-theanine ដែលនឹងជួយឲ្យអ្នកផ្តោតអារម្មណ៍បានកាន់តែច្រើន កាត់បន្ថយការថប់បារម្ភ និងធ្វើឥឲ្យរាងកាយរបស់អ្នកសម្រាក។
ទោះជាយ៉ាងណាក៏ដោយ ការផឹកតែបៃតងនៅលើពោះទទេ អាចបណ្តាលឲ្យមានជាតិអាស៊ីតនៅក្នុងក្រពះ ហើយអាចបង្កជាដំបៅក្រពះផងដែរ។ ដូច្នេះបើអ្នកផឹកតែបៃតងនៅពេលព្រឹក វាជាការប្រសើរក្នុងការផឹកវា បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចរាល់។
មុនពេលធ្វើលំហាត់ប្រាណ
តាមការស្រាវជ្រាវផ្សេងៗ គេបានរកឃើញថា ការផឹកតែបៃតងមុនពេលហាត់ប្រាណបង្កើនការដុតបំផ្លាញជាតិខ្លាញ់ច្រើនជាង ១៧ ភាគរយ។ តែបៃតងជួយឲ្យរាងកាយងើបឡើងវិញលឿនជាងមុនបន្ទាប់ពីហាត់ប្រាណ និងកាត់បន្ថយរបួសសាច់ដុំផងដែរ។
ពេលកំពុងញ៉ាំ
នេះគឺជាពេលវេលាដែលអ្នកមិនគួរផឹកតែបៃតង។ នេះគឺដោយសារតែសមាសធាតុជាច្រើននៅក្នុងតែបៃតងភ្ជាប់ទៅនឹងរាងកាយជាពិសេស tannins និងរំខានដល់ការស្រូបយកសារធាតុរ៉ែផ្សេងៗក្នុងរាងកាយជំនួសវិញ។ ក្នុងនោះ មានការស្រាវជ្រាវផងដែរ ដែលគាំទ្រការផឹកតែបៃតងរវាងអាហារ អាចកាត់បន្ថយការស្រូបយកជាតិដែក នេះអាចនាំឲ្យមានកង្វះជាតិដែកក្នុងរយៈពេលយូរ។
មុនពេលចូលគេង
តែបៃតងមួយពែង (២៣៧ មីលីលីត្រ) មានផ្ទុកជាតិកាហ្វេអ៊ីនប្រហែល៣៥ មីលីក្រាម ទោះបីជាបរិមាណនេះតិចជាងកាហ្វេក៏ដោយ។ ប៉ុន្តែបរិមាណនេះនៅតែអាចធ្វើឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានល្អជាងមុន។ ប្រសិនបើអ្នកផឹកវាប្រហែល ២ ម៉ោងមុនពេលចូលគេង។ ប៉ុន្តែ ប្រសិនបើអ្នកងាយនឹងជាតិកាហ្វេអ៊ីន សូមចៀសវាងការផឹកតែបៃតង ៦ ម៉ោងមុនពេលចូលគេងដើម្បីការពារបញ្ហានៃការគេង។
ទោះបីជា’យ៉ាងណាក៏ដោយ ពេលវេលាដ៏ត្រឹមត្រូវក្នុងការផឹកតែបៃតង ជាធម្មតាវាអាស្រ័យលើរបៀបរស់នៅ ឬចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ មនុស្សមួយចំនួនប្រហែលជាចូលចិត្តផឹកវានៅពេលព្រឹក ឬមុនពេលហាត់ប្រាណដើម្បីទទួលបានអត្ថប្រយោជន៍សុខភាព។ ជាពិសេស យើងគួរតែដឹងថា តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីន ក៏ដូចជាសមាសធាតុមួយចំនួនដែលអាចកាត់បន្ថយការស្រូបយកសារធាតុរ៉ែសំខាន់ៗ។ ដូច្នេះហើយ អ្នកគួរចៀសវាងការផឹកតែបៃតងមុនពេលចូលគេង ឬពេលញ៉ាំអាហារ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គេងស្រាតរាល់យប់ នឹងទទួលបានគុណសម្បត្តិ ១០ យ៉ាងជូនដល់សុខភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ