Connect with us

ព័ត៌មានអន្ដរជាតិ

១២ប្រទេស មិនព្រមចុះហត្ថលេខាលើសេចក្តីប្រកាស របស់សន្និសីទសន្តិភាពអ៊ុយក្រែន

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន RIA Novosti កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនា ក្នុងចំណោមប្រទេសចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ដែលស្វីសធ្វើជាម្ចាស់ផ្ទះ, មានប្រទេសចំនួន១២ បានបដិសេធចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចុងក្រោយ ខណៈ៧៩ប្រទេស ឯកភាព។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ សារព័ត៌មាននេះមិនបញ្ចេញឈ្មោះទេ ថាជាប្រទេសណាខ្លះដែលមិនព្រមចុះហត្ថលេខានិងហេតុផលអ្វីទើបបដិសេធសេចក្តីថ្លែងការណ៍ចុងក្រោយបែបនេះ ប៉ុន្តែបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud មានបន្ទូលថា បើសិនជាចង់បានដំណើរការពេញលេញឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពក្នុងជម្លោះអ៊ុយក្រែនមែននោះ គឺត្រូវតែមានការចូលរួមពីសំណាក់ភាគីរុស្ស៊ី។ 

ទោះបែបនេះក្តី សេចក្តីថ្លែងការណ៍ចុងក្រោយ មិនទាន់ផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយលើកឡើងពីសេចក្តីព្រាងកាលពីថ្ងៃទី១៣ខែមិថុនា, សេចក្តីថ្លែងការណ៍នេះ គឺស្តីបន្ទោសរុស្ស៊ី ចំពោះសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយចោទប្រកាន់ថា ទីក្រុងមូស្គូ បានបង្កឲ្យមានការឈឺចាប់ក្រៃលែង និងបង្កមហន្តរាយចំពោះមនុស្សជាតិ ក៏ដូចជាបង្កើតហានិភ័យនិងវិបត្តិ បង្កផលប៉ះពាល់ជាសកល។

(រូបថត៖ AP)

លើសពីនេះ ឯកសារចុងក្រោយ ក៏អំពាវនាវឲ្យគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាពិសេសឲ្យអ៊ុយក្រែនគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ឡើងវិញ ក៏ដូចជាច្រកចូលទៅកាន់កំពង់ផែសមុទ្រខ្មៅ និងសមុទ្រ Azov ផងដែរ។ ឯកសារនេះ ថែមទាមទារឲ្យមានការដោះលែងឈ្លើយសឹកទាំងអស់ តាមរយៈលក្ខខណ្ឌដោះដូរគ្នា និងការធ្វើមាតុភូមិនិវត្តន៍កុមារអ៊ុយក្រែន ដែលត្រូវបាននិរទេស និងផ្លាស់ទីលំនៅដោយខុសច្បាប់ទៀតផង។

សូមបញ្ជាក់ជាថ្មី ប្រទេសស្វីស បានយករមណីយដ្ឋាន Buergenstock នៅខាងក្រៅទីក្រុង Lucerne ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលថ្ងៃទី១៥-១៦ខែមិថុនា ខណៈប្រទេសនិងអង្គការជាង១៦០នាក់ត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែជិតពាក់កណ្តាលបានបដិសេធ ដោយសារតែអវត្តមានរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ២ប្រទេសទៀត ប្រកាសមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម