Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ផ្ទុះកំហឹង ឲ្យម្ចាស់ Account មួយ លុបរូបនាងជាបន្ទាន់ មុនដាក់ពាក្យបណ្ដឹង

បានផុស

នៅ

តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុឃីម បាន​ផ្ទុះ​កំហឹង ដោយ​ចេញ​សារ​ព្រមាន​ដល់​ម្ចាស់​គណនី​ហ្វេស​ប៊ុក​មួយ ឲ្យ​លុប​រូបភាព​នាង​ចេញ​ជា​បន្ទាន់ មុន​ពេល​ខ្លួន​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រមាន​របស់​តារា​ស្រី​អ្នកនាង ខាត់ សុឃីម នេះ បន្ទាប់​មាន​ម្ចាស់​គណនី​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា Alex Lee បាន​ធ្វើការ​បង្ហោះ​ដោយ​មាន​ភ្ជាប់​រូបភាព​របស់​នាង​ពាក់ព័ន្ធ​រឿង​លុយ។ គណនី​ហ្វេស​ប៊ុក​នេះ បាន​សរសេរ​ខ្លឹមសារ​ថា ”ជន​ឆបោក​ទាំងអស់​នេះ បាន​រួម​គំនិត​ជាមួយ​បុគ្គល​ឈ្មោះ​……​ខ្ចី​លុយ​មិន​សង ជា​ជន​បោកប្រាស់”។

បន្ទាប់ពី​ឃើញ​ការ​បង្ហោះ​ចែករំលែក​ខ្លឹមសារ​ខាងលើ​ដោយមាន​រូបភាព​របស់​ខ្លួន​ដែរ​នោះ តារា​ពហុ​ជំនាញ ខាត់ សុឃីម បាន​ប្រតិកម្ម​ព្រមាន​ចំពោះ​ការ​បង្ហោះ​ដែល​ភ្ជាប់​រូបភាព​នាង​ទៅ​ពាក់ព័ន្ធ​រឿង​នេះ ខណៈ​នាង​មិន​មាន​អ្វី​ពាក់ព័ន្ធ​សោះឡើយ។

អ្នកនាង ខាត់ សុឃីម បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០២៤ ថា “ម្ចាស់ Account លុប​រូប​ខ្ញុំ​នេះ​ចេញ​ជា​បន្ទាន់ ក្នុង​ពេល​ឥឡូវនេះ មុន​ពេល​ខ្ញុំ​ដាក់​ពាក្យបណ្ដឹង​រក​ម្ចាស់ Account ព្រោះ​រឿង​កម្ចី Online របស់​អ្នកណា​ដាក់​រូប​អ្នក​នោះ កុំ​យក​រូប​អ្នក​ដទៃ​មក​ពាក់ព័ន្ធ​បែបនេះ វា​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ អ្នក​មិន​ដឹង​អី”៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម