Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ដាក់លក្ខខណ្ឌទៅ ពូទីន វិញ

បានផុស

នៅ

ក្នុងសន្និសីទសន្តិភាពនៅប្រទេសស្វីស ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានដាក់លក្ខខណ្ឌទៅលោក ពូទីន វិញថា ទីក្រុងកៀវ នឹងយល់ព្រមចូលតុចរចាជាមួយទីក្រុងមូស្គូ ប្រសិនបើរុស្ស៊ី ដកទ័ពចេញពីទឹកដីអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនា។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃជំនួបកំពូលនេះ លោក ហ្សេលេនស្គី បានព្រមានខ្លាំងៗថា លោក ពូទីន នឹងមិនព្រមដកដៃពីសង្គ្រាមឡើយ ទោះតាមមធ្យោបាយយោធាឬការទូតក៏ដោយ។ លោកបន្ថែមថា ជំនួយលោកខាងលិច មិនអាចជួយអ៊ុយក្រែនឲ្យឈ្នះសង្គ្រាមបានឡើយ ប៉ុន្តែកិច្ចប្រជុំនេះ បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រជាអន្តរជាតិឥតងាករេ ចំពោះអ៊ុយក្រែន។

ពាក់ព័ន្ធលក្ខខណ្ឌសន្តិភាព, លោកហ្សេលេនស្គី ត្រូវបានអ្នកកាសែតសាកសួរអំពីជំហររបស់អ៊ុយក្រែន ដោយលោកអះអាង​ថា “រុស្ស៊ីអាចចាប់ផ្តើមការចរចានៅថ្ងៃស្អែកតែម្តង ប្រសិនបើពួកគេដកទ័ពចេញពីទឹកដីរបស់យើង”។

(រូបថត៖ EPA)

លោក ហ្សេលេនស្គី ក៏និយាយដែរថា “ចិនមិនមែនជាសត្រូវរបស់អ៊ុយក្រែនទេ។ យើងគោរពចិន និងបូរណភាពទឹកដីរបស់គេ យើងចង់ឲ្យចិនធ្វើដូចគ្នាដាក់យើង ហើយចូលរួមយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការអភិវឌ្ឍសំណើសន្តិភាព”។

សូមបញ្ជាក់ថា សន្និសីទសន្តិភាពនេះត្រូវបានបញ្ចប់ជាមួយសេចក្តីប្រកាស គាំទ្រដំណើរការឆ្ពោះទៅរកសន្តិភាពសម្រាប់អ៊ុយក្រែន ប៉ុន្តែមានប្រទេសចូលរួមមួយចំនួន បានបដិសេធចុះហត្ថលេខា រួមទាំងឥណ្ឌា អាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអូឌីត ផងដែរ។

(រូបថត៖ AP)

សេចក្តីថ្លែងការណ៍ចុងក្រោយនេះ គឺស្តីបន្ទោសរុស្ស៊ី ចំពោះសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយចោទប្រកាន់ថា ទីក្រុងមូស្គូ បានបង្កឲ្យមានការឈឺចាប់ក្រៃលែង និងបង្កមហន្តរាយចំពោះមនុស្សជាតិ ក៏ដូចជាបង្កើតហានិភ័យនិងវិបត្តិ បង្កផលប៉ះពាល់ជាសកល។

លើសពីនេះ ឯកសារចុងក្រោយ ក៏អំពាវនាវឲ្យគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាពិសេសឲ្យអ៊ុយក្រែនគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ឡើងវិញ ក៏ដូចជាច្រកចូលទៅកាន់កំពង់ផែសមុទ្រខ្មៅ និងសមុទ្រ Azov ផងដែរ។ ឯកសារនេះ ថែមទាមទារឲ្យមានការដោះលែងឈ្លើយសឹកទាំងអស់ តាមរយៈលក្ខខណ្ឌដោះដូរគ្នា និងការធ្វើមាតុភូមិនិវត្តន៍កុមារអ៊ុយក្រែន ដែលត្រូវបាននិរទេស និងផ្លាស់ទីលំនៅដោយខុសច្បាប់ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ១២ប្រទេស មិនព្រមចុះហត្ថលេខាលើសេចក្តីប្រកាស របស់សន្និសីទសន្តិភាពអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ព្យាយាមចូលចាប់ខ្លួនលោក យូន ជាលើកទី២

ព័ត៌មានជាតិ១៥ នាទីutes មុន

ប ស ស នឹងបើកយុទ្ធនាការចុះអធិការកិច្ចនៅតាមសហគ្រាសគ្រឹះស្ថានទូទាំងប្រទេសនៅដើមខែក្រោយ

ព័ត៌មានជាតិ១៨ នាទីutes មុន

នៅខេត្តមណ្ឌលគិរី បុរសម្នាក់ អាចធ្វើខ្លែងឯកបង្ហោះលេងកម្សាន្តនៅក្នុងរដូវធ្លាក់ខ្យល់នេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថាពលរដ្ឋចាប់ផ្ដើមមានផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម