ព័ត៌មានជាតិ
សម្ដេចធិបតី ប្រកាសឱ្យនាំចូលរថយន្តដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការពិនិត្យបច្ចេកទេស
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យនាំចូលរថយន្តពីបរទេសដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ។
ការប្រកាសរបស់សម្ដេចធិបតីបែបនេះ ក្រោយមានការស្នើសុំលើការកំណត់ឆ្នាំនៃការនាំចូលរថយន្តពីបរទេស។ បើតាមការថ្លែងឱ្យដឹងរបស់សម្ដេចធិបតី ដំបូងឡើយក្រុមការងារអន្តរក្រសួង គ្រោងស្នើឱ្យកំណត់ឆ្នាំ ដោយហាមមិនឱ្យនាំចូល រថយន្តចាស់ចូលមកកម្ពុជាមិនឱ្យលើសអាយុ១០ឆ្នាំ ដើម្បីធានាដល់បរិស្ថាន ក៏ដូចជាបញ្ចៀសការនាំរថយន្តចាស់ៗចូល មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសំណើរនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត បដិសេធ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដូច្នេះថា «ខ្ញុំយល់ពីការថែទាំបរិស្ថាន យើងមិនចង់ឱ្យយករថយន្តចាស់ពិបាក ខុសបច្ចេកទេស អាចគ្រោះថ្នាក់ កាត់អីផ្សេងៗ អ៊ីចឹងខ្ញុំថា មិនបាច់ដាក់កំណត់ឆ្នាំទេ ប៉ុន្តែពង្រឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ…គឺគ្មានកំណត់ទេ»។
សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលលើកទឹកចិត្តដល់រោងចក្រផលិតរថយន្តនៅក្នុងស្រុក ហើយក៏ជំរុញឱ្យមានការប្រកួតប្រជែងក្នុងការនាំចូលរថយន្តមួយទឹកពីបរទេសចូលមកប្រើប្រាស់នៅក្នុងប្រទេសផងដែរ ជាពិសេសការធានាតម្លៃសមរម្យ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទិញរថយន្តទាំងនោះមកប្រើប្រាស់បាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា