កីឡា
Bruyne សង្ឃឹម បែលហ្ស៊ិកទទួលបាន៣ពិន្ទុពីស្លូវ៉ាគីយប់នេះ
ក្រុមជម្រើសជាតិបែលហ្ស៊ិកត្រូវជួបជាមួយក្រុមជម្រើសជាតិស្លូវ៉ាគី នាវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ក្នុងការប្រកូតសន្សំពិន្ទុក្នុងពូល E ព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ២០២៤។
មុនការប្រកួតចូលមកដល់ខ្សែបម្រើឆ្នើម Kevin de Bruyne រំពឹងថា ក្រុមនឹងធ្វើបានល្អក្នុងការប្រកួតយប់នេះ។ ជាពិសេសរូបគេសង្ឃឹយជួយក្រុមទទួលបាន៣ពិន្ទុក្នុងការប្រកួតដំបូង។
កីឡាករ Kevin de Bruyne បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍ ក្រុមទាំងមូលបានត្រៀមរួចរាល់ និងមានថាមពលច្រើនដើម្បីសម្រេចបានសមិទ្ធផលល្អ។ ចាប់តាំងពីខ្ញុំត្រឡប់ពីរបួសវិញ វាមានភាពល្អប្រសើរច្រើន។ ខ្ញុំបានបង្ហាញខ្លួនក្នុងការប្រកួតជាច្រើនជាមួយការលេងក្នុងកម្រិតដ៏ល្អ។ ដូច្នេះខ្ញុំមានអារម្មណ៍ល្អឥឡូវនេះ ហើយសង្ឃឹមអាចជួយបែលហ្ស៊ិកធ្វើបានល្អក្នុងការប្រកួតនេះ»។
សម្រាប់ក្រុមស្លូវ៉ាគីប្រឈមនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ពិភពលោកបច្ចុប្បន្ន។ ចំពោះលោក Francesco Calzona គ្របង្វឹកក្រុមស្លូវ៉ាគីដឹងច្បាស់ពីកម្រិតរបស់កូនក្រុមរបស់ខ្លួន ដូច្នេះលោករំពឹងការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នាគឺជារឿងល្អ។
លោក Francesco Calzona បាននិយាយថា ៖«យើងដឹងថា យើងមិនមែនជាក្រុមដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការប្រកួតនេះ។ ក្រុមទាំងមូលនឹងលេងលើសពីខ្លួនឯង ហើយទទួលបានលទ្ធផលល្អបំផុត។ អ្វីដែលសំខាន់គឺមិនចាញ់។ បែលហ្ស៊ិកជាក្រុមល្អក្នុងការបំលាស់ទី និងការវាយបក ប៉ុន្តែយើងក៏មានរបៀបលេងរបស់យើងដែរ»។
ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា