Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បណ្ដុះដើមឈើប្រណិតជាច្រើនដើមសម្រាប់ដាំ និងអភិរក្ស

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា កំពុងបណ្ដុះប្រភេទរុក្ខជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិល សម្រាប់ដាំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។ ជាពិសេស ក៏ជាការអភិរក្សរុក្ខជាតិ ដែលជាអត្តសញ្ញាណរបស់ខ្មែរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបណ្ដុះរុក្ខជាតិត្នោត ដើម្បីទុកដាំនៅតាមជើងទំនប់បុរាណ ទំនប់ធ្វើថ្មី និងតាមបារាយណ៍ជាដើម ព្រោះរុក្ខជាតិនេះ ងាយស្រួលថែរក្សា ហើយធន់នឹងអាកាសធាតុ។

លោកបន្តថា កូនដើមត្នោតជាច្រើនដើមហើយ ដែលបានដាំនៅម្ដុំសំណង់ទ្វារទឹកតាសោម ដែលបច្ចុប្បន្នពួកវាមានភាពលូតលាត់ល្អ និងមានអាយុចន្លោះ ៥ឆ្នាំ ទៅ១០ឆ្នាំ។ ក្រៅពីជួយការពារជើងទំនប់មិនឱ្យហូរច្រោះដីប្រភេទរុក្ខជាតិខាងលើ ក៏មានអត្ថប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ លោក ញ៉ែម រស្មី បញ្ជាក់ថា ការបង្កើនការដាំត្នោត ជាផ្នែកមួយជួយលើកកម្ពស់រុក្ខជាតិតំណាងជាតិ និងរួមចំណែកអភិរក្សរុក្ខជាតិនេះកុំឱ្យបាត់បង់ផង។ នៅពេលដើមត្នោតទាំងនេះធំ ប្រជាពលរដ្ឋ ក៏អាចមកទទួលផលពីវាបាន ដូចជាទឹកត្នោត ស្ករត្នោត ផ្លែត្នោត និងស្លឹករបស់វា រួមជាមួយអត្ថប្រយោជន៍របស់វាជាច្រើនទៀត លើកលែងតែកាប់ដើម ដែលអាជ្ញាធរមិនអនុញ្ញាតនោះទេ។

លោកបានបន្តថា រហូតមកដល់ពេលនេះអាជ្ញាធរជាតិអប្សរាដាំដើមត្នោតនៅក្នុងតំបន់អង្គរបានចំនួន៥០០០ដើមហើយ និងកំពុងដាំបន្ថែមជា២០០០ដើមទៀត ហើយគ្រោងដាំជាច្រើនទៀត ខណៈពេលនេះមន្រ្តីជំនាញកំពុងតែបណ្តុះកូនត្នោតជាបន្តបន្ទាប់។

លោកបន្តថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា មានស្ថានីយបណ្ដុះកូនឈើទាំងអស់ចំនួន១០កន្លែង សម្រាប់បណ្ដុះប្រភេទ ដើមត្នោត ដើមរាំង ដើមស្ដៅ ដើមអំពិល និងដើមរុក្ខជាតិដទៃទៀតសរុប១៥ប្រភេទ។ យោងតាមរបាយការណ៍ ក្នុងឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើក្នុងឧទ្យាន អង្គរ គិតពីឆ្នាំ២០០៤មក មានជាង២លានដើមផងដែរ ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៣៦ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៣៨ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៤១ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៤៩ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម