ព័ត៌មានជាតិ
ដើម្បីបើកសហគ្រាសកម្មន្តសាល ត្រូវមានដំណើរការរៀបចំយ៉ាងណាខ្លះ?
កាលពីពេលថ្មីៗនេះនៅក្នុងសិក្ខាសាលាមួយ មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បានបង្ហាញពីដំណើរការក្នុងការបើកសហគ្រាសកម្មន្តសាល។
នៅក្នុងសិក្ខាសាលាស្តីពី «លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com» ដែលរៀបចំឡើងកាលពីថ្ងៃ ២៧ ខែ ឧសភា ឆ្នាំ ២០១៤ មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បានធ្វើបទបង្ហាញពីការជំរុញការនាំផលិតផលកម្ពុជាចូលក្នុងទីផ្សារជាតិ និងអន្តរជាតិ ហើយនៅក្នុងសិក្ខាសាលាពេញមួយព្រឹក មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ក៏បានលើកឡើងពាក់ព័ន្ធ «ការស្នើសុំច្បាប់អាជីវកម្ម និងបើកដំណើរការសហគ្រាសកម្មន្តសាល»។
មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បានបង្ហាញពីដំណើរការក្នុងការបើកសហគ្រាសកម្មន្តសាលជាបន្តបន្ទាប់មានដូចជា៖
-ចុះបញ្ជីពាណិជ្ជកម្ម
-ចុះបញ្ជីពន្ធដារ
-សុំច្បាប់បង្កើតរោងចក្រ សហគ្រាស
-សុំវិញ្ញាបនបត្រអនុញ្ញាតិដំណើរការរោងចក្រ សហគ្រាស
-សុំច្បាប់ផលិត ឬ ចបផ ឬ CS
-យកសំណាកផលិតផលទៅពិនិត្យគុណភាពរៀងរាល់ ៣ ខែម្តង
-ស្នើសុំច្បាប់ផ្សេងទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធ
សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ តាមលទ្ធផលជំរឿនសេដ្ឋកិច្ចពេញលេញរបស់ក្រសួងផែនការនៅឆ្នាំ ២០២២ សហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធនៅកម្ពុជា មានចំនួនប្រមាណ ៧៥៣,៦៧០ មូលដ្ឋាន និងកម្លាំងពលកម្មសរុបមានចំនួន ២.៩៨០.៥៦៩ នាក់។
បើតាមរបាយការណ៍ទទួលបានពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមខែតុលា ឆ្នាំ ២០២៣ សហគ្រាសដែលបានចុះបញ្ជីផ្លូវការសរុបមានចំនួន ៤៤,៦២៨ មូលដ្ឋាន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ បានកំណត់និយមន័យសហគ្រាសខ្នាតតូច មធ្យមនិងធំ តាមទំហំទុនវិនិយោគ និងចំនួនកម្មករបម្រើការងារ។
-សហគ្រាសខ្នាតមីក្រូ មានទុនវិនិយោគក្រោមទុន ៥ ម៉ឺនដុល្លារ និងមានកម្មករបម្រើការងារក្រោម ៥ នាក់។
-សហគ្រាសខ្នាតតូច មានទុនវិនិយោគចាប់ពី ៥ ម៉ឺនដុល្លារ ទៅ ៥០ ម៉ឺនដុល្លារ និងមានកម្មករបម្រើការងារចាប់ពី ៩ នាក់ដល់ ៤៩ នាក់។
-សហគ្រាសខ្នាតមធ្យម មានទុនវិនិយោគចាប់ពី ៥០ ម៉ឺនដុល្លារ ទៅ ១ លានដុល្លារ និងមានកម្មករបម្រើការងារចាប់ពី ៥០ នាក់ទៅ ១៩៩ នាក់។
-សហគ្រាសខ្នាតធំ មានទុនវិនិយោគលើសពី ១ លានដុល្លារ និងមានកម្មករបម្រើការងារចាប់ពី ២០០ នាក់ឡើងទៅ។
មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា សហគ្រាសនាំចេញនៅក្នុងប្រទេសកម្ពុជា ភាគច្រើនជាសហគ្រាសខ្នាតមធ្យម និងធំ ហើយសហគ្រាសធុនតូចនិងមីក្រូ ភាគច្រើនជាផលិតផលកែច្នៃចំណីអាហារ។ បន្ថែមពីនេះ មន្រ្តីក្រសួងក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន សម្រាប់ដំណើរការសហគ្រាសនៅកម្ពុជាមានដូចជា៖
-ការទទួលបានហិរញ្ញប្បទាន
-ការទទួលបានព័ត៌មាន
-ការចូលទីផ្សារ
-ការគាំទ្រផ្នែកច្បាប់ និងគោលនយោបាយគាំទ្រ
-ការប្រកួតប្រជែងមិនស្មើភាព
-សមត្ថភាពផលិត
-ធនធានមនុស្ស និងកម្លាំងពលកម្ម
-វត្ថុធាតុដើម
-ការរចនា និងវេចខ្ចប់
-អនុលោមភាពស្តង់ដាផលិតផលជាដើម
កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្កើតកិច្ចសហការជាមួយក្រុមហ៊ុន Alibaba ក្នុងការចាប់ដៃគ្នាដើម្បីជំរុញការនាំយកផលិតផលកម្ពុជាទីកាន់ទីផ្សារអន្តរជាតិ។
កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងចូលរួមវេទិកា “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅទីក្រុងប៉េកាំង ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារចិន និងតភ្ជាប់ទៅទីផ្សារអន្តរជាតិផ្សេងៗទៀត។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងពីកិច្ចសហការជាមួយក្រុមហ៊ុន Alibaba នឹងជួយជំរុញកិត្តិនាមផលិតផលកម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាពស្តង់ដារពីអ្នកប្រើប្រាស់អន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ដើម្បីដាក់លក់និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រុមហ៊ុន Alibaba ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្ម Alibaba.com នៅខែកញ្ញាខាងមុខ នៅក្នុងព្រឹត្តិការណ៍អមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន និងក្នុងព្រឹត្តការណ៍ពិព័រណ៍ផ្សេងៗទៀត ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀត។
ចាប់តាំងពីការចាប់ផ្តើមនៃការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ ២០១៧ ដល់ ឆ្នាំ២០២២ កម្ពុជាក្លាយជាប្រទេសដែលមានការអនុវត្តខ្ពស់ជាងគេ ជាមួយនឹងអត្រានៃការអនុវត្ត ៩២% សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៦ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ