Connect with us

កីឡា

ប៉ាឡេស្ទីន រំពឹងទទួលបានកាតពិសេសសម្រាប់ការចូលរួមអូឡាំពិកឆ្នាំ២០២៤

បានផុស

នៅ

ប្រធានគណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន លោក Jibril Rajoub កំពុងពឹងផ្អែកលើកាតពិសេសពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីចូលរួមក្នុងការប្រកួតកីឡា​អូឡាំពិក នៅទីក្រុងប៉ារីស ចំពេលមានសង្រ្គាម​កំពុងបន្តនៅហ្គាហ្សា។

កាតពិសេសគឺជាផ្នែកមួយនៃច្បាប់សកលរបស់ IOC សម្រាប់សមាជិក​ជា​គណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ដែលមានវត្តមាននៅក្នុងហ្គេម។

លោក Jibril Rajoub ធ្វើ​សន្និសីទ​សារព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jibril Rajoub បានប្រាប់សន្និសីទសារព័ត៌មានថា ៖«យើងមានអត្តពលិកម្នាក់ – ប្រភេទកីឡាតេក្វាន់ដូ ដែលមានសិទ្ធិរួចហើយ។ យើងនឹងមានយ៉ាងហោចណាស់ ៦-៨ អត្តពលិក បន្ថែមទៀត»។ លោកបាននិយាយថា អត្តពលិក ៣នាក់ទៀតទំនងជាមកពីតំបន់​ហ្គាហ្សា ក្នុងនោះមានស្ត្រីម្នាក់ ឬពីរនាក់។

លោកបានបន្ថែមទៀតថា ៖«យើងមានឱកាសផ្សេងទៀតនៅក្នុងប្រភេទកីឡាយូដូ ប្រដាល់ លើកទម្ងន់ និងហែលទឹក។ ពួកគេទាំងអស់ឥឡូវនេះនៅក្រៅប្រទេសប៉ាឡេស្ទីន។ ពួកគេកំពុង​ហ្វឹកហាត់ជុំវិញពិភពលោក នៅក្នុងប្រទេសមួយចំនួនដែលបានទទួលយើងនាមជាភ្ញៀវ»។

លោក Rajoub បាននិយាយថា ចាប់តាំងពីការចាប់ផ្តើម​ជម្លោះ​កាល​ពី​ខែតុលា ឆ្នាំ២០២៣ អត្តពលិក អាជ្ញាកណ្តាល និងមន្ត្រីកីឡាជាង ៣០០នាក់ត្រូវបានសម្លាប់ ហើយ​ទីលាន​កីឡាស្ទើរ​ទាំងអស់នៅ​តំបន់​ហ្គាហ្សា​ត្រូវបានបំផ្លាញ។

តាមការរាប់របស់អ៊ីស្រាអែល មនុស្សជាង ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី​៧ ខែតុលា ដោយក្រុមហាម៉ាស់ ដែលបានបង្កឱ្យមានការសងសឹកយោធានៅក្នុងតំបន់ហ្គាហ្សា ហើយបានសម្លាប់មនុស្សជាង ៣៧,០០០នាក់ ពីចំនួនប្រជាជនប៉ាឡេស្ទីន។

លោក Rajoub បាននិយាយថា អត្តពលិកប៉ាឡេស្ទីនត្រូវបានផ្តល់ការគាំទ្រដោយរដ្ឋអារ៉ាប់រួម ទាំងគុយវ៉ែត កាតា លីប៊ី និងអេហ្ស៊ីប ក្នុងចំណោមប្រទេសដទៃទៀតដើម្បីអនុញ្ញាតឱ្យមានការហ្វឹកហាត់នៅក្នុងប្រទេសទាំងនោះ។

លោក Rajoub បាននិយាយថា ៖«នៅកីឡា​អូឡាំពិក​ នាទីក្រុងប៉ារីស យើងនឹងមានវត្តមាន។ យើងនឹងតំណាងឱ្យប្រទេសប៉ាឡេស្ទីន នៅក្នុងព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យនេះ»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៣ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៥ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៥ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៦ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៨ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម