Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ និងទូតម៉ាឡេស៊ី​៖ បញ្ហាមីយ៉ាន់ម៉ា នៅតែជាបញ្ហាធំ  និងជាបន្ទុកពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន បានបង្ហាញការយល់ឃើញដូចគ្នាថា សភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំសម្រាប់ប្រទេសម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាង២០២៥។ សម្ដេចតេជោ ហ៊ុន សែន និងលោក ស្យាហារ៉ូឌីន ប៊ីន អ៊ន បានបង្ហាញការយល់ឃើញដូច្នេះ ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកជូនថា សង្គ្រាមនៅមីយ៉ាន់ម៉ា បានផ្ទុះឡើងនៅខែកុម្ភៈឆ្នាំ២០២១ ដែលគិតមកដល់ខែមិថុនា ឆ្នាំ២០២៤ នេះ​​គឺមានរយៈពេល៤០ខែហើយ។ ចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើង គឺបណ្ដាលឱ្យមនុស្សប្រមាណ៥ពាន់នាក់បានស្លាប់ និងបើតាមអង្គការសហប្រជាជាតិ គឺមនុស្សជិត១៨លាននាក់ ដែលរស់នៅមីយ៉ាន់ម៉ាកំពុងតែខ្វះស្បៀងអាហារ ហើយមានជនភៀសខ្លួនជិត៣លាននាក់កំពុងភៀសខ្លួនចេញពីប្រទេសនេះ ហើយក្នុងនោះក៏មានមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំ។

ចាប់តាំងពីមីយ៉ានម៉ា ផ្ទុះសង្គ្រាម សម្ដេចតេជោ ហ៊ុន សែន តែងតែស្វះស្វែងជួយបញ្ចប់សង្គ្រាមជានិច្ច។ ជាក់ស្ដែងក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងរិះរកគ្រប់វិធី ថែមទាំងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ភ្ជាប់ជាមួយជំនួយសប្បុរសធម៌ ដើម្បីជួយបញ្ចប់សង្គ្រាម ប៉ុន្តែសង្គ្រាមមួយនេះ ហាក់គ្មានសញ្ញាណនៃភាពវិជ្ជមានឡើយ។​

សម្រាប់ឆ្នាំ២០២៤ ពោលគឺកាលពីថ្ងៃទី០៧ ខែឧសភា   កន្លងទៅ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ ដោយក្នុងជំនួបនោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ទៅកាន់លោក មី នអោងឡាំង ហើយរំពឹងថាការរីកចម្រើននេះ នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ទូតអឺរ៉ុបថា សម្ដេច មិនបោះបង់ជំហរក្នុងការជួយស្ដារ និងរកសន្តិភាពឱ្យមីយ៉ាន់ម៉ាឡើយ​ បើទោះបីជាស្មុគស្មាញក៏ដោយ។

បញ្ហាសង្គ្រាមដែលកំពុងអូសបន្លាយនេះ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម