ព័ត៌មានជាតិ
កម្លាំងចំរុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ករណី ក្នុងភូមិសាស្ត្របឹងធំ ក្នុងស្រុកចំនួនបី
អាជ្ញាធរខេត្តកំពង់ចាម រួមសហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងធំ ក្នុងស្រុកចំនួនបី ខេត្តកំពង់ចាម។
ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងចំរុះ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន២ករណី ក្នុងភូមិសាស្រ្តបឹងធំ ដែលស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ដោយរឹបអូសវត្ថុតាងបានមួយចំនួនធំ។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម លោក អ៊ុក ណារិន បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល បានចំនួនពីរករណីនេះដែរ កម្លាំងជំនាញបានរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន ឧបករណ៍សម្រាស់ចំនួន ១៨កន្លែង រឹបអូសបាន លូឧបករណ៍លូស្បៃមុងសរុបចំនួន ១០មាត់, របាំងស្បៃមុងសរុបប្រវែង ៥០០ម៉ែត្រ និងបង្គោលចម្រឹងសរុបចំនួន ២៥០ដើម។
ទន្ទឹមនឹងនេះដែរ លោក អ៊ុក ណារិន រួមនឹងក្រុមការងារ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍ បង្ក្រាប និងចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន៕
អត្ថបទ ៖ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា