Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ ហាមផ្តាច់ មិនឲ្យលើកទ័ពណាតូទៅ អ៊ុយក្រែន ដាច់ខាត

បានផុស

នៅ

ទាក់ទងគំនិតរបស់បារាំងនិងប្រទេសអឺរ៉ុបមួយចំនួនទៀត ដែលគិតចង់បញ្ជូនកងទ័ពណាតូទៅកាន់អ៊ុយក្រែនដើម្បីជួយប្រយុទ្ធឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី នោះ, ស្រាប់តែពេលនេះ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានចេញមុខព្រមានខ្លាំងៗថា និងហាមផ្តាច់ថា ទង្វើបែបនេះពិតជាមិនអាចទទួលយកបានឡើយ ហើយវានឹងបណ្តាលឲ្យជម្លោះជាមួយរុស្ស៊ី កាន់តែរីកធំ។

រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីព្រមានបែបនេះ អំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍របស់ក្រុមអ្នកការទូតជានារី ដែលរៀបចំឡើងដោយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃចន្ទទី១៧ខែមិថុនា។

តាមរយៈការចុះផ្សាយដោយ RT, លោកស្រីបានជំទាស់យ៉ាងដាច់អហង្ការចំពោះគំនិតរបស់លោក Emmanuel Macron ពាក់ព័ន្ធការលើកទ័ពទៅអ៊ុយក្រែន ដោយនិយាយថា “យើងសូមប្រឆាំងទាំងស្រុង ព្រោះយើងកំពុងរស់នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ តែយ៉ាងណាយើងគោរពគោលជំហររបស់ទីក្រុងប៉ារីស។ ម្យ៉ាងវិញទៀត យើងក៏គួរប្រយ័ត្នដែរ កុំឲ្យរុស្ស៊ីបានលេស ធ្វើឲ្យជម្លោះកាន់តែរាលដាលខ្លាំងទៅៗ”។

(រូបថត៖ AFP)

សូមបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក, អេស្ប៉ាញ ក៏ជាម្ចាស់ជំនួយដ៏ធំមួយដែររបស់អ៊ុយក្រែន ដោយជួយផ្គត់ផ្គង់ទីក្រុងកៀវ មិនតិចឡើយ។ ជាពិសេសកាលពីខែមុន នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយលោក ហ្សេលេនស្គី ដោយសន្យាផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែនក្នុងទំហំទឹប្រាក់ជាង១ពាន់លានអឺរ៉ូ និងបូកបន្ថែម៥ពាន់លានអឺរ៉ូទៀតក្នុងរយៈពេល៣ឆ្នាំខាងមុខ។

មិនត្រឹមប៉ុណ្ណឹង រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ក៏បានសន្យាផ្តល់មីស៊ីលការពារដែនអាកាស Patriot រថក្រោះ Leopard 2A4 និងគ្រាប់រំសេវបន្ថែមទៀតផង។ 

យ៉ាងណាក្តី ទោះលោកខាងលិចខំជួយទីក្រុងកៀវ ខ្លាំងប៉ុនណាក៏ដោយ ក៏រុស្ស៊ីមិនញញើតដែរ ហើយថែមបោះពាក្យសម្តីទៀតថា អ្នកណាក៏ដោយបើគាំទ្រអ៊ុយក្រែន អ្នកនោះនឹង​ក្លាយជា​ភាគី​ជម្លោះ ហើយសង្គ្រាមនេះ នឹងនៅតែចេញលទ្ធផលដដែល គ្មានអ្វីផ្លាស់ប្តូរឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម