Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក ពូទីន ទៅកូរ៉េខាងជើង ដើម្បីអ្វី?

បានផុស

នៅ

តាមសេចក្តីប្រកាសរបស់វិមានក្រឹមឡាំង, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨ខែមិថុនា និងស្នាក់នៅមួយយប់ រួចទើបបន្តដំណើរទៅកាន់ប្រទេសវៀតណាម។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង, លោក Yuri Ushakov ដែលជាជំនួយការគោលនយោបាយការបរទេសជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី បានគូសបញ្ជាក់ថា លោក ពូទីន និងមេដឹកនាំក្នុងទីក្រុងព្យុងយ៉ាង នឹងចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏មានសក្តានុពលជាដើម។

លើសពីនេះ គណៈប្រតិភូរុស្ស៊ី ក៏នឹងចូលរួមកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងស្តីពីបញ្ហាមួយចំនួន ដូចជាទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក គីម ជុងអ៊ុន និងលោក ពូទីន (រូបថត៖ Anadolu)

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងដែរនោះគឺថា​ លោកពូទីន ក៏នឹងចូលរួមទស្សនាការប្រគំតន្ត្រីថ្នាក់រដ្ឋ ដែលនឹងត្រូវប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់ដំណើរទស្សនកិច្ចរបស់លោក និងការជួបពិភាក្សាក្រៅផ្លូវការជាមួយលោកគីម ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ បណ្តាប្រទេសលោកខាងលិច យល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកូរ៉េខាងជើងលើកនេះ ក៏មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា និងស្នើសុំជំនួយដូចជាសព្វាវុធផងដែរ ខណៈសង្គ្រាមជាមួយអ៊ុយក្រែន កំពុងបន្តឆាបឆេះមិនទាន់មានសញ្ញាថមថយទាល់តែសោះ។

លោក គីម ជុងអ៊ុន និងលោក ពូទីន (រូបថត៖ AFP)

សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជាដំណើរ​លើក​ដំបូងរបស់​លោក​ពូទីនទៅកូរ៉េខាងជើង ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ដោយកាលនោះ ប្រធានាធិបតីរុស្ស៊ី បាន​ជួប​ជាមួយ​លោក​គីម ជុងអ៊ីល ដែលត្រូវ​ជា​ឪពុក​របស់​មេដឹកនាំ​ គីម ជុងអ៊ុន។

យ៉ាងណាមិញ កាលពីខែកញ្ញាឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីដែរ តាមការអញ្ជើញរបស់លោក ពូទីន៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ នាទីutes មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម