Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និងពលរដ្ឋស្រុកសេរសាន រួមគ្នា​សាងសង់ស្ពានអូរក្តុលឡើងវិញ បន្ទាប់​ពីខូច​ខាតដោយសារភ្លៀងធ្លាក់

បានផុស

នៅ

ស្ពានជាច្រើនដែលរងខូចខាតក្រោយមានភ្លៀងធ្លាក់ត្រូវបានអាជ្ញាធរស្រុកសេសាន និងប្រជាពលរដ្ឋប្រមូលកម្លាំងគ្នាសាងសង់ជាបន្តបន្ទាប់ដូចជាស្ពានអូរក្តុល សាងសង់តភ្ជាប់ដើម្បីធ្វើចរាចរណ៍ពីឃុំតាឡាតទៅឃុំស្រែគរ ងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់នៅរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា ស្ពាននេះពិតជាបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលបានងាយស្រួលចេញចូលទៅទីរួមស្រុក និងទៅដល់ទីរួមខេត្ត ជាពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។ លោកបន្តថា ដើម្បីតភ្ជាប់ផ្នែកចរាចរណ៍នេះយើងរួមកម្លាំងសាគី្គគ្នា ចំណាយទាំងកម្លាំងកាយ  កម្លាំងចិត្ត ថវិកា និងពេលវេលា រួមគ្នាសាងសង់ស្ពាននេះ ព្រោះវាក៏ជាមុខព្រួញមួយបានជួយជំរុញសេដ្ឋកិច្ចគ្រួសារកសិករនៅពេលធ្វើផលិតកម្មបាននាំយកទៅលក់នៅទីផ្សារបានឆាប់រហ័សថែមទៀត។

លោកអភិបាលស្រុកក៏បានស្នើឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះ ពេលស្ពានសាងសង់ហើយ ត្រូវជួយមើលថែរព្រោះនៅតាមអូរក្តុលនេះខែវស្សាមានសម្រះឈើទឹកហូរនាំមកជាប់ស្ពាន ចំណែកខែប្រាំងមានភ្លើងឆេះព្រៃមកដល់អាចបង្កឱ្យឆេះស្ពាននេះបាន។

លោក ឃីត ភិត តំណាងឱ្យប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំតាឡាតបានគាំទ្រ និងនាំគ្នាអនុវត្តបណ្តាំនេះ ព្រោះសមិទ្ធផលនេះបង្ហាញពីជំហរក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបាន។ លោកបញ្ចាក់ទៀតថា នៅតាមបណ្តោយផ្លូវនេះបើគ្មានស្ពាននេះទេ យើងមិនអាចធ្វើដំណើរទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយទៀតបានឡើយ ហើយផលកសិកម្មផលិតបានក៏គ្មានឈ្មួញចូលមកទិញដែរ។

លោក ដែង វុធ ប្រជាពលរដ្ឋរស់នៅជិតស្ពាននេះបានប្តេជ្ញាចូលរួមថែរទាំទាំងអស់គ្នាព្រោះស្ពាននៅតាមបណ្តោយផ្លូវនេះ បានបង្កលក្ខណៈងាយស្រួលដល់កូនចៅទៅសាលារៀន ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈនៅសាលាឃុំ ក៏បានឆាប់រហ័សផងដែរ។

សូមបញ្ចាក់ថា ស្ពានឈើឆ្លងកាត់អូរក្តុល នេះមានប្រវែង២៥ម៉ែត្រ ទទឹង៥ម៉ែត្រ ធ្វើពីឈើគ្រាក់ធំៗដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ដែលចាប់ផ្តើមស្ថាបនាឡើងនៅដើមខែមិថុនា និងអាចរួចរាល់នៅខែសីហា ទំរាំដល់ពេលអាជ្ញាធរលើកគម្រោងសាងជាស្ពានជាបេតុងថ្មីជំនួសវិញនៅឆ្នាំក្រោយៗទៀត៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម