Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ មន្ត្រីមានឥរិយាបថការងារល្អ ប្រកបដោយក្រមសីលធម៌ គុណភាព គុណធម៌ នឹងធានាបានការឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាជន

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល លើក​ឡើង​ថា «ការ​បណ្ដុះបណ្ដាល​អភិវឌ្ឍន៍​សមត្ថភាព​វិជ្ជាជីវៈ​មាន​សារៈសំខាន់ តែ​មន្ត្រី​ដែល​មាន​ឥរិយាបថ​ការងារ​ល្អ ការ​បំពេញ​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌ វិន័យ គុណភាព និង​គុណធម៌ នឹង​ធានា​បាន​នូវ​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ប្រជាជន ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី«ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ជំនាន់​ទី ៦» នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០២៤។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា អ្នក​ដឹកនាំ ត្រូវការ​កត្តា​ចំនួន ០៣ ដើម្បី​ជំរុញ​គុណភាព នៃ​ភាព​ជា​អ្នក​ដឹកនាំ​ល្អ ក្នុង​នោះ​រួមមាន ៖ ចក្ខុវិស័យ (Vision) ជំនាញ (Expertise) និង​អត្តចរិត​ល្អ (Character)។ លើស​ពី​នេះ អ្នកដឹកនាំ ក៏​ត្រូវ​មាន​អត្តចរិត​ល្អ ពោល​គឺ​ត្រូវ​មាន​លក្ខណៈ​ទន់ភ្លន់ ប៉ុន្តែ​ហ្មត់ចត់ និង​ច្បាស់លាស់។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី«ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ជំនាន់​ទី ៦» នេះ ជា​ឱកាស​សម្រាប់​ថ្នាក់​ដឹកនាំ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង និង​ចំណេះ​ធ្វើ​របស់​ខ្លួន ដើម្បី​ទទួល​បាន​នូវ​ពុទ្ធិ​ថ្មីៗ បទ​ពិសោធ​ល្អៗ ដើម្បី​ដឹកនាំ​អង្គភាព និង​ក្រសួង ស្ថាប័ន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ជាង​មុន។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ថែម​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​អាទិភាព​គន្លឹះ​ទី ១ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ គឺ កត្តា«មនុស្ស» ហើយ​ក៏​ស្រប​នឹង​អាទិភាព​ដែល​មាន​ចែង​ក្នុង​មុំ​ទី ១ និង​មុំ​ទី ២ នៃ​ស្នូល​របស់​យុទ្ធសាស្ត្រ​បញ្ចកោណ​ផង​ដែរ។ ស្នូល​នោះ សំដៅ​ដល់​ការ​ពង្រឹង និង​ការ​កែទម្រង់​ស្ថាប័ន តាមរយៈ​ការ​ពង្រឹង​សមត្ថភាព នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​រៀបចំ​បណ្ដាញ​អ្នកដឹកនាំ ព្រមទាំង​ការ​លើក​កម្ពស់​សមត្ថភាព​ធនធាន​មនុស្ស ប្រកប​ដោយ​សមត្ថភាព ជំនាញ ឆន្ទៈ​ម្ចាស់ការ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ស្របតាម តួនាទី និង​ការ​ទទួល​ខុស​ត្រូវ។

គួរ​ជម្រាប​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​«ភាព​ជា​អ្នក​ដឹកនាំ និង​នវានុវត្តន៍» នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ជា​ផ្នែក​មួយ នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ទី ២ នៃ​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ នោះ​គឺ​ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម