Connect with us

កីឡា

Mbappe ស្ថិតក្នុងការតាមដាន ពីរបួសច្រមុះធ្ងន់ធ្ងរយប់មិញ

បានផុស

នៅ

កីឡាករ Kylian Mbappe បានរងរបួសច្រមុះយ៉ាងធ្ងន់ធ្ងរ ក្រោយប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ជម្រើសជាតិអូទ្រីស រហូត​​ត្រូវបានបញ្ចូន​ទៅ​កាន់​មន្ទីរ​ពេទ្យក្រោយបញ្ចប់ការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងមិនទាន់អាចបញ្ជាក់បានថា Kylian Mbappe នឹងអាចត្រឡប់​មក​ជួយ​ក្រុមបារាំងវិញ​ទាន់​ពេល​វេលា​ឬ​យ៉ាង​ណា​ទេ នៅ​ពេល​​ត្រូវ​ជួប​​ហុល្លង់ នា​ថ្ងៃសុក្រនេះ។

លោក Didier បាននិយាយថា‍៖«ស្ថានភាពរបស់គេមិនសូវល្អប្រសើរទេ។ គាត់កំពុងនៅជាមួយបុគ្គលិកពេទ្យ។ ខ្ញុំមិនអាចប្រាប់ពីអ្វីផ្សេងទៀតបានទេ។ ច្រមុះរបស់គាត់បានបុកយ៉ាងខ្លាំង។ យើងត្រូវពិនិត្យមើល​ ហើយបុគ្គលិកពេទ្យកំពុងមើលថែគាត់»។

ការប្រកួតយប់នេះក្រុមជម្រើសជាតិបារាំង ធ្វើមិនសូវបានល្អទេ ដោយ​បាន​យក​អូទ្រីស​យ៉ាងតានតឹងក្នុងលទ្ធផល ១-០ ដោយសារ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​អូទ្រីស។ បារាំង​ត្រូវជួប​ហុល្លង់ ថ្ងៃទី២២ ខែមិថុនា សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​លើក​ទី​២៕

ប្រភព៖ Theguardian
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម