Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀម​ក្លាយ​ជា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដំបូង​គេ ដែល​អនុញ្ញាត​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា

បានផុស

នៅ

សមាជិក​ព្រឹទ្ធ​​សភា​ថៃ នឹង​បោះឆ្នោត​​​​​ទទួល​ស្គាល់​​ច្បាប់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដែល​​វា​​​នឹង​ក្លាយ​​​ជា​ការ​ទទួល​ស្គាល់​​​ដំបូង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍។

(រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​​ពី​ឆ្លង​កាត់​​ព្រឹទ្ធ​សភា​ នោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​បន្ត​សុំ​​​ការ​យល់​ព្រម​ពី​​ព្រះ​មហាក្សត្រ Maha Vajiralonkorn មុន​ចូល​ជា​ធរមាន​នៅ​រយៈពេល​១២០​ថ្ងៃ​បន្ទាប់។ ក្រោយ​ការ​អនុម័ត ថៃ​នឹង​ក្លាយ​ជា​​ទឹក​ដី​​ទី​៣​នៅ​អាស៊ី បន្ទាប់​ពី​​ប្រទេស​នេប៉ាល់ និង​កោះ​តៃវ៉ាន់ ដែល​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ហើយ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ដំបូង​គេ​ដែល​ស្រប​ច្បាប់​នៅ​ថៃ ទំនង​ជា​ធ្វើ​ឡើង​​នៅ​អំឡុង​ខែ​តុលា​ខាង​មុខ។

ច្បាប់​ថ្មី​នេះ នឹង​ផ្ដល់​សិទ្ធិ​​គ្រប់​បែប​យ៉ាង​ឲ្យ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​ឲ្យ​ដូច​ទៅ​​​គូ​ស្វាមី​ភរិយា​ផ្សេងៗ​ដែរ ដែល​មាន​ដូចជា ច្បាប់​ចិញ្ចឹម​​បីបាច់​កូន និង​ការ​​​ស្នង​មរតក ជា​ដើម។

នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន ដែល​ជា​អ្នក​គាំទ្រ​ដោយ​បើក​ចំហ​​ចំពោះ​​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា បាន​​​ឲ្យ​ដឹង​ថា លោក​នឹង​​​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​សម្រាប់​ក្រុម​សកម្មជន​គូ​ស្នេហ៍​ភេទ​ដូច​គ្នា នៅ​គេហដ្ឋាន​​របស់​លោក ក្រោយ​​ពី​​​​ការ​បញ្ចប់​ការ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​នេះ។

សូម​បញ្ជាក់​ថា មាន​ជាង​៣០​ប្រទេស​រួច​មក​ហើយ ដែល​ទទួល​ស្គាល់​ច្បាប់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ដែល​ក្នុង​នោះ​​ហូឡង់​​គឺ​ជា​ប្រទេស​ដំបូង​គេ​​លើ​ពិភពលោក ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ដូច​គ្នា​រៀបការ​ដោយ​ស្រប​ច្បាប់ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក​ម៉្លេះ។ យ៉ាង​ណា​មិញ នៅ​ក្នុង​អាស៊ី មាន​​តែ​ទឹក​ដី​២​ប៉ុណ្ណោះ ទទួល​ស្គាល់​​ច្បាប់​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​​នេះ​គឺ នេប៉ាល់ និង​តៃវ៉ាន់។ ចំណែក​ឯ​ឥណ្ឌា កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ក៏​ត្រៀម​​​ចេញ​ច្បាប់​ថ្មី​នេះ​ផង​ដែរ តែ​ត្រូវ​បាន​ច្រាន​វិញ​ដោយ​តុលាការ​កំពូល បើ​ទោះ​ជា​មាន​ការ​​យល់​ព្រម​ពី​​សភា​ក៏​ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម