Connect with us

សេដ្ឋកិច្ច

កម្ពុជាស្វាគមន៍ការបណ្តាក់ទុនរកស៊ីរបស់ចិន ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មស្វាគមន៍បណ្តាក្រុមហ៊ុនធំៗរបស់ចិនដែលកំពុងធ្វើការសិក្សាលើឪកាសវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីការអ​នុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេរភាគី និងពហុភាគីដែលកម្ពុជាមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបរវាងលោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រវាងបណ្តាក្រុមហ៊ុនចិន​ចំនួន៤ រួមាន  ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ​ក្រុមហ៊ុន Chengdu Jiaolong Industry Port ក្រុមហ៊ុន Shanghai Minmetals Development Ltd. និង Donghao Lansheng (Group) Co., Ltd.កាលពីថ្ងៃទី១៧ ខែមិថុនានៅទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

លោក ឡោកពិសិដ្ឋ បានស្វាគមន៍​ចំពោះវត្តមានរបស់ក្រុមធុរជនរបស់ក្រុមហ៊ុនខាងលើ និងបានជម្រាបជូនអំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន រួមមាន ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ អេម៊ីរ៉េតអារ៉ាប់រួម និងកិច្ចព្រមព្រៀងអាសិប ជាដើម។

លោកបានបន្ថែមថា៖« ​ច្បាប់ស្តីពីវិនិយោគថ្មីដែលបានផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមធុរជនខាងលើសម្រាប់ជំនួបដ៏មានអត្ថន័យនេះ និងបាន​លើក​ទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត»។

ជាមួយគ្នានោះដែរ បណ្តាក្រុមធុរជនរបស់ក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងពិភ្សាការងារដោយផ្ទាល់ ​។ ​

ក្នុងរយៈពេល២ ​ខែ​ដើមឆ្នាំ​ ២០២៤ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​ប្រមាណ ២,២ ​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៣០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​ ក្នុងនោះ​ទឹក​​ប្រាក់​ដែល​ចិន​នាំមក​កម្ពុជា​បាន​គ្របដណ្តប់​ជិត ៩០​ ភាគ​​រយ​នៃ​ទឹកប្រាក់​សរុប​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ​កត់ត្រា​ដោយ GDCE ឱ្យដឹងថា ចិន គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំជាងគេ​របស់​កម្ពុជា ដោយ​ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​សរុប ២,២​ ពាន់​លាន​ដុល្លារ កើនឡើង ២៩ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមាន ១,៧ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ចិន ២២៧,៧៥​ លាន​ដុល្លារ កើន ១៥​ ភាគរយ ខណៈ​ទំនិញ​ចិន​នាំមក​កម្ពុ​ជាមាន​ប្រមាណ ១,៩៧ ​ពាន់​លាន​ដុល្លារ កើន ៣០,៨ ​ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម