កីឡា
ម្ចាស់មេដាយអូឡាំពិករុស្ស៊ី៣រូប មិនមានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកនៅបារាំង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសអំពីអត្តពលិកឯកត្តជនអព្យាក្រឹត (AIN) មានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក ប៉ារីស ឆ្នាំ២០២៤ ស្របពេលគ្នានោះកីឡាករចំបាប់១៦នាក់ត្រូវកាត់ចេញ។
ក្នុងចំណោមអ្នកចំបាប់១៦នាក់ ត្រូវបានអនុម័តនោះមានអត្តពលិក១០នាក់ជាអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ី ខណៈ៦នាក់ជាអ្នកកាន់លិខិតឆ្លងដែនបេឡារុស្ស។ អត្តពលិកដែលមានសិទ្ធិត្រូវបានអញ្ជើញដែលមានលិខិតឆ្លងដែនរុស្ស៊ី១០នាក់ ក្នុងនោះរួមមានកីឡាចំបាប់ Freestyle រួមមានកីឡាករ Nachin Mongush (៥៧គីឡូក្រាម), Shamil Mamedov (៦៥ គីឡូក្រាម), Arslan Bagaev (៨៦ គីឡូក្រាម), Abdulla Kurbanov (១២៥ គីឡូក្រាម), Greco-Roman Alan Ostaev (៨៧ គីឡូក្រាម) , Magomed Murtazaliev (៩៧ គីឡូក្រាម), អ្នកចំបាប់ស្ត្រី Natalya Malysheva (៥៣ គីឡូក្រាម), Veronika Chumikova (៥៧ គីឡូក្រាម), Alina Kasabieva (៦២ គីឡូក្រាម) និង Elizaveta Petliakova (៦៨ គីឡូក្រាម) ។
ប្រទេសរុស្ស៊ីមានការខាតបង់យ៉ាងខ្លាំងក្នុងកីឡាចំបាប់សេរី។ ដោយសារម្ចាស់ជើងឯកអូឡាំពិក Abdulrashid Sadulaev ម្ចាស់ជើងឯកតូក្យូឆ្នាំ ២០២០ កីឡាករ Zaur Uguev ជើងឯកតូក្យូឆ្នាំ ២០២០ និងជាម្ចាស់ជើងឯកពិភពលោក Zaurbek Sidakov ម្ចាស់មេដាយសំរឹទ្ធអូឡាំពិក កីឡាករ Artur Naifonov មិនស្ថិតក្នុងបញ្ជីមានសិទ្ធិចូលរួមនៅព្រឹត្តិការណ៍អូឡាំពិកប្រទេសបារាំងទេ ក្នុងប្រភេទទម្ងន់៧៤គីឡូក្រាម និង៩៦គីឡូក្រាម។
ខណៈពេលអ្នកចំបាប់ក្រិកបុរាណ របស់រុស្ស៊ីទទួលបាន៦អាជ្ញាប័ណ្ណ សម្រាប់ទីក្រុងប៉ារីស ឆ្នាំ២០២៤ ពួកគេនឹងប្រកួតតែក្នុងប្រភេទទម្ងន់៨៧គីឡូក្រាម និង៩៧គីឡូក្រាមប៉ុណ្ណោះ៕
ប្រភព៖ Insidethegame
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា