Connect with us

សេដ្ឋកិច្ច

ចិន​ឆ្លើយតប​សហភាព​អឺរ៉ុប​ ដោយ​បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​សាច់​ជ្រូក​នាំចូល​​ពី​​ប្លុក​

បានផុស

នៅ

ប្រទេស​ចិន​បាន​បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​​តម្លៃ​លើ​សាច់​ជ្រូក​ដែល​បាន​នាំ​ចូល​​ពី​​សហ​ភាព​​អឺរ៉ុប​ ក្នុង​ជំហាន​មួយ​ដែល​គេ​មើល​ឃើញ​ថា​ ជា​ការ​​ឆ្លើយតបនឹង​ប្លុកនេះ​ចំពោះ​ការ​ដំឡើង​​ពន្ធ​លើ​រថយន្ត​អគ្គិសនី​ចិន​​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។  ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ពាណិជ្ជកម្ម​​ចិន​ បាន​ប្រកាស​ពី​ការ​ស៊ើប​អង្កេត​​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ថា​វា​នឹង​ផ្ដោត​លើ​សាច់​ជ្រូក​សម្រាប់​មនុស្ស​បរិភោគ​ ដូច​ជា​ សាច់​ស្រស់​ សាច់​ក្លាសេ​ សាច់​បង្កក​ រួម​ទាំង​គ្រឿង​ក្នុង​ជ្រូក​ជា​ដើម​។

​ការ​ស៊ើប​អង្កេត​ ​​​ចាប់​ផ្តើម​​​នៅ​ថ្ងៃ​ទី​ ១៧ ​ខែ​មិថុនា​ ​តទៅរយៈ​ពេល​១​ឆ្នាំ​ ឬ​អាច​បន្ថែម​៦​ខែ​ទៀត​ប្រសិន​បើ​ចាំ​បាច់​។ គេ​មើលឃើញ​ថា​ ​ការណ៍​នេះ​​​អាច​នឹង​ប៉ះ​ពាល់​ដល់​ប្រទេសអឺរ៉ុប​​នាំ​ចេញ​សាច់​ជ្រូកទៅ​ចិន​​ធំ​ៗ​ ដូច​ជា​អេស្ប៉ាញ​ ហូឡង់​ ដាណឺម៉ាក​ និង​បារាំង​ជា​ដើម​។ ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​ចិន​ ​ចំណាត់​ការ​របស់​ខ្លួន​ធ្វើ​​ឡើង ​តាម​ពាក្យ​បណ្តឹង​ពី​​​សមាគម​ចិញ្ចឹម​សត្វ​​ចិន​​ ​តាំង​នាម​ឱ្យ​ឧស្សាហកម្ម​សាច់​ជ្រូក​ក្នុង​ស្រុក​។​

ការ​ស៊ើប​អង្កេត​ដដែល​ ក៏​កើត​ឡើង​ផង​ដែរ​ ក្រោយ​សហភាព​អឺរ៉ុប​បាន​ប្រកាស​​ដំឡើង​ពន្ធជា​អតិបរមា​​រហូត​ដល់​ជិត​ ៤០ ភាគរយ​ លើ​ប្រភេទ​រថយន្ត​អគ្គិសនីមួយ​ចំនួន​​នាំ​ចូល​ពី​ចិន​ ដែល​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ចំណី​អាហារ​ធំ​ៗ​របស់​ប្លុក​ ព្រួយ​បារម្ភ​ពី​ចំណាត់​ការ​សង​សឹក​របស់​ចិន​។ អឺរ៉ុប​សម្អាង​ថា​ វិធាន​ការ​របស់​ខ្លួន​គឺ​ដើម្បី​ការពារ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​​រក្សា​ការ​អនុវត្ត​​ទីផ្សារ​​ស្មើរ​ភាព​គ្នា ដោយ​សារ​ក្រុម​ហ៊ុន​ចិន​​លក់​រថយន្ត​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក ព្រោះ​ទទួល​​បាន​ឧបត្ថម្ភ​ធន​ពី​រដ្ឋ។​

ឆ្លើយ​តប​នឹង​​វិធានការ​របស់​ចិន​ ​អេស្ប៉ាញ​ដែល​ជា​​ប្រទេស​នាំ​ចេញ​សាច់​ជ្រូក​ទៅ​ចិន​ធំ​បំផុត​ប្រចាំ​អឺរ៉ុប​ បាន​​និយាយ​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​​សហភាព​​ដើម្បី​រកដំណោះ​ស្រាយ​ប្រកប​​ដោយតុល្យភាព​ ធ្វើ​យ៉ាង​ណា​​កុំ​ឱ្យ​វា​ប៉ះ​ពាល់​ដល់​វិធានការដំឡើង​ពន្ធ​​របស់​ប្លុក​នេះ។ ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន​ផលិត​សាច់​ជ្រូក​ Interporc របស់​អាស្ប៉ាញ​ បាន​ឱ្យ​ដឹង​ថា​ ខ្លួន​​នឹង​សហការ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​ដោយ​អាជ្ញាធរ​ចិន​។​

ចំណែក​ឯ​ក្រុម​​ប្រឹ​ក្សា​​កសិកម្ម​ និង​​អាហារ​​របស់​​​​ដាណឺម៉ាក​វិញ​ ​បាន​​ព្រមាន​​កាល​​​ពី​​​ថ្ងៃ​​ចន្ទ​​​ថា​ វិស័យ​​សាច់​​ជ្រូក​​របស់​​ប្រទេស​ ​​​នឹង​​ត្រូវ​​រង​​​ផល​ប៉ះ​ពាល់​​​ខ្លាំង​ក្លា​ ប្រសិន​បើ​ចិន​​​រឹត​ត្បឹត​លើ​ការ​លក់​ក្នុង​ប្រទេស​របស់​ខ្លួន​។ ​​ផ្ទុយ​ទៅ​វិញ​ អ្នក​ជំនាញ​មើល​ឃើញ​ថា​ ​អ្នក​​​ផ្គត់​ផ្គង់​សាច់​ជ្រូក​មក​ពី​អាមេរិក​ខាង​ត្បូង​ សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​ អាច​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​​​ប្រយោជន៍​ទីផ្សារ​ ប្រសិន​បើ​ចិន​​​ដាក់​កម្រិត​លើ​ការ​នាំ​ចូល​ពី​សហភាព​អឺរ៉ុប​។​  

អ្នក​នាំ​ពាក្យ​របស់​គណៈក​ម្មការ​អឺរ៉ុប​ បាន​លើក​ឡើង​ថា​ ​​ប្លុក​​មិន​ព្រួយ​បារម្ភ​អំពី​​ការ​ស៊ើប​អង្កេត​របស់​ចិន​ទេ ហើយ​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ខ្លួន​នឹង​ធ្វើ​អន្តរាគមន៍​យ៉ាង​សម​ស្រប​ ដើម្បី​ធានា​ថា​ ការ​ស៊ើប​អង្កេត​អនុលោម​តាម​ច្បាប់​ពាក់​ព័ន្ធ​ទាំង​អស់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​។​

គួរ​គូស​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​រួម​ចំណែក​​ជាង​ពាក់​កណ្ដាល​នៃ​ការ​នាំ​ចូល​សាច់​ជ្រូក​របស់​ចិន​សរុប​ប្រហែល​ ៦ ប៊ីលាន​ដុល្លារ​ ​ក្នុង​ឆ្នាំ​ ២០២៣​។ នេះ​បើ​តាម​ទិន្នន័យ​គយចិន​​។ អេស្ប៉ាញ​នាំ​​សាច់​ជ្រូក​ទៅ​ចិន​ច្រើន​ជាង​គេ​ (១,៥ ប៊ីលាន​ដុល្លារ​) បន្ទាប់​មក​គឺ​ហូឡង់​ (៥៥៩ លាន​ដុល្លារ​) ដាណឺម៉ាក​ (៥៥៦ លាន​ដុល្លារ​) និង​បារាំង (៣៥៨ លាន​ដុល្លារ​)៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៦ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម