សេដ្ឋកិច្ច
បុរសម្នាក់ បោះបង់ប្រាក់ខែ ៣ពាន់ដុល្លារ មកចិញ្ចឹមបង្កង
បុរសម្នាក់ ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ សុខចិត្តបោះបង់ប្រាក់ខែ ៣០០០ ដុល្លារ មករស់នៅស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ បើកកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី នឹងកំពុងទទួលបានទីផ្សារខ្ពស់ តាមរយៈការបញ្ជាទិញពីម្ចាស់ភោជនីយដ្ឋាននានា ក្នុងប្រទេសកម្ពុជា។
លោក យ៉ាន់ ពិសិដ្ឋ អាយុ២៩ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ ស្ថិតភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានប្រាប់ កម្ពុជាថ្មី ថា លោក បានចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមបង្កងពូជអូស្ត្រាលី នេះ ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។
ពិសិដ្ឋ បន្តថា ដំបូងឡើយការចិញ្ចឹមបង្កងរយៈពេល២ឆ្នាំដំបូង មិនទទួលបានផ្លែផ្កាមិនប៉ុន្មាននោះទេ ពោលគឺខាតតែរហូត នេះបើតាមការបញ្ជាក់របស់ ម្ចាស់កសិដ្ឋាន រូបនេះ។
ពិសិដ្ឋ បានប្រាប់ឱ្យដឹងទៀតថា មូលហេតុដែលលោកសុខចិត្តបោះបង់ប្រាក់ខែ ៣០០០ដុល្លារ នៅប្រទេសកូរ៉េ ពីព្រោះលោកមានក្ដីស្រមៃមួយថា នឹងបង្កើតការងារសម្រាប់ខ្លួនឯងមួយ នៅស្រុកកំណើតនៅពេលត្រឡប់មកពីធ្វើការពីក្រៅប្រទេសវិញ ម្យ៉ាងទៀត ពិសិដ្ឋមិនចង់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសតទៅទៀត ទើបលោកគិតបង្កើតកសិដ្ឋានចិញ្ចឹមបង្កងនេះឡើងមក។
បច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមបង្កង របស់ពិសិដ្ឋ កំពុងទទួលបានការពេញនិយមខ្លាំង ដោយបង្កងមួយគីឡូ ពិសិដ្ឋអាចលក់ចេញបាន ក្នុងតម្លៃចន្លោះពី ១៨ដុល្លារ ទៅ ២៥ដុល្លារ នេះក៏ដោយសារតែបង្កងអូស្ដ្រាលី មានរសជាតិឆ្ងាញ់ ស្វិតល្អ ជាងពូជបង្កងផ្សេងទៀត។
ទាក់ទងនឹងការចិញ្ចឹមបង្កងអូស្ដ្រាលី ពិសិដ្ឋ បានបញ្ជាក់ថា បង្កងអូស្ដ្រាលី ងាយស្រួលចិញ្ចឹមជាងប្រភេទពូជបង្កងដទៃទៀត ដោយសារតែការចិញ្ចឹមមិនចាំបាច់ប្រើប្រាស់អគ្គិសនី ឬ អុកស៊ីសែន នោះឡើយ។
ពិសិដ្ឋ បន្ថែមថា សម្រាប់ការចិញ្ចឹមបង្កងអូស្ដ្រាលីនេះវិញ លោកគ្រាន់តែចំណាយប្រាក់បន្ដិចបន្ដួចទៅលើចំណីរបស់វា ក្នុងនោះមាន៖ ចំណីបង្កង ទិញពីក្រៅប្រទេស និង ចេកទុំ ស្បែកគោ ដែលទិញនៅក្នុងស្រុកខ្លះ ផងដែរ។
បើគិតពីដើមទុន ក្នុងការបើកដំណើរការកសិដ្ឋានវិញ ពិសិដ្ឋ បានឱ្យដឹងថា លោកបានចំណាយដើមទុនអស់ប្រមាណ ២០០០០ដុល្លារ ដែលលោកបានសន្សំទុក កាលពីធ្វើការនៅប្រទេសកូរ៉េ។
ពិសិដ្ឋ បន្តថា អ្វីដែលធ្វើឱ្យលោកសប្បាយចិត្ត និងបន្តចិញឹមបង្កងមកដល់សព្វថ្ងៃនេះ គឺបង្កងរបស់លោកអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក នឹងទទួលបានប្រាក់ចំណូលជាង ១០០០ដុល្លារ ក្នុងមួយខែ។ ចំណែកទីផ្សារលក់ចេញវិញ រួមមាន៖ ខេត្តស្វាយរៀង កោះកុង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ជាដើម។
ម្ចាស់កសិដ្ឋានរូបនេះ បានបន្ថែមទៀតថា សម្រាប់ផែនការទៅថ្ងៃខាងមុខ លោកក៏នឹងត្រៀមបើកសិដ្ឋានបន្ថែមទៀតដើម្បីចិញ្ចឹមបង្កង និងផលិតពូជបង្កងអូស្រ្ដាលីនេះ ឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ សួស សិត
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់