សេដ្ឋកិច្ច
ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Toyota បោះឆ្នោតលើការសម្រេចឱ្យលោក Toyoda បន្តធ្វើជាប្រធានក្រុមហ៊ុន
ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Toyota Motor នៅថ្ងៃអង្គារនេះ បានបោះឆ្នោតគាំទ្រលោក អាគីយ៉ូ តូយូដា(Akio Toyoda) ឱ្យបន្តធ្វើជាប្រធានក្រុមហ៊ុន និងគាំទ្រសមាជិក៩នាក់ផ្សេងទៀតនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បើទោះបីជាមានការព្រួយបារម្ភអំពីបញ្ហាអភិបាលកិច្ច ដែលក្រុមទីប្រឹក្សាប្រូកស៊ីឈានមុខគេផ្សេងៗគ្នាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ខណៈលទ្ធផលនឹងចេញផ្សាយនៅថ្ងៃពុធ ការបោះឆ្នោតឱ្យលោក តូយូដា បន្តធ្វើជាប្រធានក្រុមហ៊ុន ត្រូវបានគេមើលឃើញថាជាប្រធានបទស្នូលនៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ បន្ទាប់ពីទីប្រឹក្សាប្រូកស៊ីបានផ្តល់អនុសាសន៍ឱ្យវិនិយោគិនបោះឆ្នោតប្រឆាំងនឹងលោក តូយូដា ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់ម៉ូដែលរថយន្តមួយចំនួន។ ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានរកឃើញថា ក្រុមហ៊ុន Toyota បានបញ្ជូលទិន្នន័យតេស្តសុវត្ថិភាពមិនត្រឹមត្រូវ ឬក្លែងបន្លំទិន្នន័យ ទៅក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់យានយន្តរបស់ខ្លួន។
ទោះបីបែបនេះក៏ដោយ លោក តូយូដា ដែលជាចៅប្រុសរបស់ស្ថាបនិកក្រុមហ៊ុន Toyota នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមម្ចាស់ភាគហ៊ុនលក់រាយ។ លោកទទួលបានការកោតសរសើរចំពោះការដឹកនាំក្រុមហ៊ុន ឱ្យទទួលបានប្រាក់ចំណេញខ្ពស់ប្រចាំឆ្នាំ និងដំណើរការភាគហ៊ុនដ៏រឹងមាំកាលពីឆ្នាំមុន។

យ៉ាងណាមិញ រ៉យទ័រផ្សាយថា លោក តូយូដា ប្រឈមមុខនឹងហានិភ័យតិចតួចនៃការមិនជាប់ឆ្នោតបន្តធ្វើជាប្រធានក្រុមហ៊ុន ប៉ុន្តែការធ្លាក់ចុះដ៏ធំនៃការគាំទ្រលោក អាចជារឿងអាម៉ាស់មួយសម្រាប់ក្រុមហ៊ុន។ ការវាយតម្លៃលើការគាំទ្រលោក តូយូដា បានធ្លាក់ចុះមកនៅត្រឹម ៨៥ ភាគរយកាលពីឆ្នាំមុន ពី ៩៦ ភាគរយក្នុងឆ្នាំ ២០២២។
ក្រោយរឿងអាស្រូវទិន្នន័យសុវត្ថិភាពរថយន្ត ក្រុមហ៊ុនផ្ដល់ការប្រឹក្សាភាគហ៊ុន Institutional Shareholder Services (ISS) បានប្រឆាំងនឹងវិធីដែលក្រុមហ៊ុន Toyota ដោះស្រាយបញ្ហា ខណៈក្រុមហ៊ុនទីប្រឹក្សាភាគហ៊ុន Glass Lewis ដែលបានផ្តល់អនុសាសន៍ឱ្យម្ចាស់ភាគហ៊ុនបោះឆ្នោតប្រឆាំងលោក Toyoda បានលើកឡើងថា ប្រធានក្រុមហ៊ុនរូបនេះ មានទំនួលខុសត្រូវចំពោះកង្វះឯករាជ្យភាពរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហើយថែមទាំងបានលើកឡើងពីការព្រួយបារម្ភអំពីយុទ្ធសាស្រ្តកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងចំណោមបញ្ហាផ្សេងៗ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ