ព័ត៌មានអន្ដរជាតិ
របបសឹកមីយ៉ាន់ម៉ា ត្រួតពិនិត្យទូរស័ព្ទចល័តដើម្បីផាកពិន័យប្រជាជនណាដែលប្រើកម្មវិធី VPN
រដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា បានចាប់ផ្តើមខិតខំប្រឹងប្រែងជាថ្មីដើម្បីរារាំងទំនាក់ទំនងដោយឥតគិតថ្លៃលើអ៊ីនធឺណិតតាមរយៈការរារាំងមិនឲ្យប្រជាជនចូលប្រើប្រាស់បណ្តាញឯកជននិម្មិត ឬកម្មវិធី VPN ដែលអាចប្រើប្រាស់ដើម្បីចូលមើលគេហទំព័រ ឬសេវាកម្មនានា។
កិច្ចខិតខំប្រឹងប្រែងនេះគឺមានគោលបំណងកំណត់ការចូលប្រើប្រាស់ព័ត៌មាន ដែលចាប់ផ្តើមកាលពីចុងខែឧសភា តាមការបញ្ជាក់របស់អ្នកផ្តល់សេវាទូរស័ព្ទចល័ត អ្នកផ្តល់សេវាអ៊ីនធឺណិត ក្រុមប្រឆាំង និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការវាយប្រហារលើការប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការឆ្លបត្រួតពិនិត្យទូរស័ព្ទដៃរបស់ប្រជាជននៅតាមដងផ្លូវដើម្បីត្រួតពិនិត្យកម្មវិធី VPN ជាមួយនឹងការផាកពិន័យ ប្រសិនបើត្រូវបានរកឃើញថាមានប្រើកម្មវិធីនេះ (VPN)។
កាលពីថ្ងៃសុក្រទី១៤ ខែមិថុនា ទីភ្នាក់ងារព័ត៌មានរបស់វិទ្យុអាស៊ីសេរីជាភាសាមីយ៉ាន់ម៉ាបានរាយការណ៍ថា ប្រជាជនប្រហែល២៥នាក់នៅក្នុងតំបន់ Ayeyarwady ត្រូវបានកងសន្តិសុខចាប់ខ្លួននិងផាកពិន័យជាប្រាក់ បន្ទាប់ពីត្រូវបានរកឃើញមានកម្មវិធី VPN នៅលើទូរស័ព្ទដៃរបស់ពួកគេ។
ដោយឡែក យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីខែមុនដោយក្រុមលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា (Athan) បាននិយាយថា ទីប្រជុំជនជិត៩០ ក្នុងចំណោមក្រុងទាំង៣៣០នៅទូទាំងប្រទេសត្រូវបានអាជ្ញាធរកាត់ផ្តាច់សេវាអ៊ីនធឺណិត ឬទូរស័ព្ទ ឬទាំងពីរតែម្តង។
នៅឆ្នាំ២០២៤នេះ ការប្រើប្រាស់សេវាកម្ម VPN ដោយឥតគិតថ្លៃយ៉ាងទូលំទូលាយបានចាប់ផ្តើមធ្លាក់ចុះកាលពីចុងខែឧសភា ដោយអ្នកប្រើប្រាស់បានទទួលសារថា ពួកគេមិនអាចតភ្ជាប់កម្មវិធីនេះតទៅទៀតបានទេ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញបានឡើយ ដូចជា ហ្វេសប៊ុក, WhatsApp និងគេហទំព័រមួយចំនួនទៀតជាដើម។
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់មីយ៉ាន់ម៉ា រួមមាន MPT Ooredoo Atom និង Mytel ក៏ដូចជាសេវាអ៊ីនធឺណិតខ្សែកាបបាននិយាយថា ការចូលប្រើប្រាស់កម្មវិធីហ្វេសប៊ុក, Instagram, X, WhatsApp និងកម្មវិធី VPN ត្រូវបានផ្អាកនៅទូទាំងប្រទេសកាលពីចុងខែឧសភា។
ជុំវិញបញ្ហានេះ របបសឹកយោធាមីយ៉ាន់ម៉ាមិនបានប្រកាសហាមប្រាមលើការប្រើប្រាស់កម្មវិធី VPN នេះជាសាធារណៈនោះទេ។
គួររំលឹកថា៖ កាលពីចុងឆ្នាំ២០២១ របបសឹកយោធាបានធ្វើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតដើម្បីដាក់ទោសទណ្ឌចំពោះជនណាក៏ដោយដែលប្រើប្រាស់កម្មវិធី VPN ដោយគ្មានការអនុញ្ញាតពីក្រសួងទូរគមនាគមន៍ និងដាក់ទោសជាប់ពន្ធនាគារអតិបរមា៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥លានក្យ័ត ឬទាំងពីរ៕
អត្ថបទ៖ គង់ សំអាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត