Connect with us

ព័ត៌មានជាតិ

ប្រមុខ​ដឹកនាំកម្ពុជា​ឲ្យ​រដ្ឋបាល​ខេត្ត​ក្រុង​ ត្រៀម​បម្រុងដី ២០០ ហិកតា បង្កើត​ឧទ្យាន​បៃតង​

បានផុស

នៅ

ប្រមុខដឹកនាំកម្ពុជាបាន​ណែនាំ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង ​ត្រៀម​បម្រុង​ដី​ចាប់​ពី ១០០ ហិកតា ទៅ ២០០ ហិកតា ជុំវិញ​រាជធានី​ខេត្តរៀបចំ​​ជា​ឧទ្យាន​សាធារណៈ ​ដើម្បី​បង្កើត​លំហបៃតង​សម្រាប់​ផ្តល់​ផា​សុកភាព​រស់នៅ​ដល់​ប្រជាពលរដ្ឋ។

ប្រជាជន​ចង់​​រស់នៅ​ប្រកប​ដោយ​ផាសុកភាព មានលំហធម្មជាតិ​​បៃតង​ ដូច្នេះ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ក្រុង​ត្រូវ​គិតគូរ​ទុក​មុន​ត្រៀម​បម្រុង​ដី​បង្កើត​ជា​ឧទ្យាន​សាធារណៈ​សម្រាប់​ពេល​អនាគត។ នេះបើតាមការ​ថ្លែង​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ភ្លោះ ស្ថិត​នៅ​ចំណុច​ប្រសព្វ​មហាវិថី​សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ ២ ព្រំ​ប្រទល់​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ដើម្បី​មេត្រីភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ មិនមែន​គិតតែពី​ការសាងសង់​សំណង់​អគារ​ និង​អគារ​​បេតុង​នោះ​ទេ ត្រូវ​គិតគូរ​បរិស្ថាន​ជុំវិញ និង​ផាសុកភាព​ដល់​​ប្រជាពលរដ្ឋ។

«តំបន់​បៃ​តង​ត្រូវ​តែ​មាន ត្រូវ​តែ​អភិវឌ្ឍ​ឲ្យបាន មិន​អាចរស់នៅ ១០ ទៅ ២០ ឆ្នាំ​ទៀត ងាកទៅណា​​សុទ្ធ​តែ​​អាគារ​ សុទ្ធតែ​បេតុងទាំងអស់នោះទេ។ តំបន់ផ្លូវ​​ ៦០ ម៉ែត្រ ក៏ដូចគ្នា ​ត្រូវ​តែ​រៀបចំ​ឲ្យ​​មាន​តំបន់​​បៃតង រៀបចំបង្កើត​ជា​សួនឧទ្យាន​សម្រាប់ពលរដ្ឋកម្សាន្ត»។

សម្ដេច​បាន​ឲ្យ​​រដ្ឋបាល​ខេត្ត​ក្រុង ត្រូវ​លៃលក​ដី​ទំហំ​ចាប់ពី​ ១០០ ទៅ ២០០ ហិកតា ​​បង្កើត​ជា​ឧទ្យាន​សាធារណៈដែល​ជាការ​គិត​គូរ​បែបបុរេសកម្ម​សម្រាប់ថ្ងៃ​អនាគត។

សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាក់ថា បរិបទរស់នៅ​ឥលូវ​ខុសពីមុន។ កាលនៅក្រលំបាក​ប្រជាពលរដ្ឋ​គិតពីការ​រកទទួលទាន​ឲ្យបានឆ្អែតសិន ប៉ុន្តែនៅ​ពេលប្រទេសជាតិវិវឌ្ឍន៍​រីកចម្រើន ពលរដ្ឋ​គិតពី​សុខភាព សុវត្ថិភាព ដូច្នេះ​យើង​ត្រូវ​រៀបចំទីក្រុង​​ឲ្យ​​បានល្អ ដែលមាន​ផាសុកភាព សុវត្ថិភាព​សម្រាប់​បម្រើ​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ វិនាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

Sokha Hotels

ព័ត៌មានពេញនិយម