សេដ្ឋកិច្ច
វៀតណាមបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃ លើដែកថែបស្រោបស័ង្កសីពីចិន និងកូរ៉េខាងត្បូង
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) បានស្នើសុំឱ្យមានការស៊ើបអង្កេត និងការអនុវត្តវិធានការប្រឆាំងនឹងការលក់បង្ខូចតម្លៃ នូវផលិតផលដែកថែមស្រោបស័ង្កសីមួយចំនួន ដែលមានប្រភពនាំចូលមកពីប្រទេសចិន និងកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ការសម្រេចចិត្តបើកការស៊ើបអង្កេត ប្រកាសឡើងតាមពាក្យស្នើសុំរបស់សហគ្រាសតំណាងឱ្យ ឧស្សាហកម្មផលិតក្នុងស្រុក រួមទាំងក្រុមហ៊ុនផលិតដែកថែបវៀតណាមចំនួន៥ ដែលទាមទារឱ្យមានវិធានការប្រឆាំងនឹងការលក់បង្ខូចតម្លៃ។
ការវិវត្តន៍ចុងក្រោយ កើតមានឡើងចំពេលដែលមានលំហូរដែកថែបស្រោបស័ង្កសីលក់ក្នុងតម្លៃថោកពីប្រទេសចិន និងកូរ៉េខាងត្បូង ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មផលិតក្នុងស្រុក។
បើតាម Viet Nam News, MoIT នឹងបញ្ជូនកម្រងសំណួរស៊ើបអង្កេតទៅភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលព័ត៌មាន វិភាគ និងវាយតម្លៃលើការចោទប្រកាន់។ ដោយផ្អែកលើលទ្ធផលបឋមទ MoIT អាចអនុវត្តវិធានការប្រឆាំងការលក់បង្ខូចតម្លៃបណ្តោះអាសន្ន ហើយបន្ទាប់មក ក្រសួងដដែលនឹងធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវព័ត៌មានដែលផ្តល់ដោយភាគីពាក់ព័ន្ធ មុនពេលបញ្ចប់ការស៊ើបអង្កេតជាផ្លូវការ។
ក្រោយបញ្ហានេះ MoIT ផ្តល់អនុសាសន៍ថា គ្រប់ស្ថាប័ន និងបុគ្គលទាំងឡាយណាដែលនាំចូល នាំចេញ ចែកចាយ ឬជួញដូរទំនិញដែលកំពុងរងការស៊ើបអង្កេត ត្រូវចុះឈ្មោះជាភាគីពាក់ព័ន្ធ និងផ្តល់ព័ត៌មានចាំបាច់ដល់ក្រសួង ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ពួកគេស្របតាមបទប្បញ្ញត្តិនៃច្បាប់៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ