Connect with us

សេដ្ឋកិច្ច

តម្លៃគ្រឿងសមុទ្រធ្លាក់ចុះបន្តិច គ្រាដែលទិន្នផលកំពុងកើនឡើង

បានផុស

នៅ

នៅរដូវវស្សានេះ តម្លៃគ្រឿងសមុទ្រនៅខេត្តព្រះសីហនុបានធ្លាក់ចុះបន្តិច គ្រាដែលទិន្នផលនេសាទសមុទ្រ​កំពុង​​មានការកើនឡើង។

លោក ជិន សំណាង ម្ចាស់សិប្បកម្ម សុគា ផលិតផលសមុទ្រសុខភាពខេត្តព្រះសីហនុបានឱ្យ​ដឹង​ថា តម្លៃក្ដាមប្រភេទ​លេខ១ បានធ្លាក់ចុះបន្តិចនៅខែវស្សានេះ ដែលចុះចន្លោះពី ៥ ពាន់​រៀលទៅ ១ ម៉ឺន ៥ ពាន់រៀល ដែលកាលពីមុនអាចលក់បាន ៦ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឥឡូវ​លក់​បាន ៤ ម៉ឺន ៥ ពាន់​រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃបង្គាស្រស់ អាចលក់បាន ១ ម៉ឺន ៨ ពាន់រៀល ទៅ ២ ម៉ឺន ២ ពាន់រៀលក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបង្គាប្រភេទកណ្ដាលបានតម្លៃ ៣ ម៉ឺនរៀល ទៅ ៣ ម៉ឺន ៥ ពាន់រៀល ខណៈប្រភេទធំតម្លៃ ៤ ម៉ឺន ៥ ពាន់ ទៅ ៥ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ រីឯតម្លៃមឹក មិនមានការប្រែប្រួលនោះទេ គឺនៅ​រក្សា​តម្លៃធម្មតាចាប់ពី ៣ ម៉ឺន ៥ ពាន់រៀលឡើងទៅក្នុងមួយ​គីឡូក្រាម។

លោក ជិន សំណាង សង្កេតឃើញថា ខែវស្សានេះ ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុ មានការ​ថម​​​ថយ ហើយផលនេសាទទទួលបានច្រើនជាងមុន មានន័យថាការផ្គត់ផ្គត់ច្រើនជាងតម្រូវការ ដែលជាហេតុផលធ្វើឱ្យតម្លៃគ្រឿង​សមុទ្រ​ធ្លាក់ចុះ។

លោក ជិន សំណាងបញ្ជាក់ថា៖ «ទិន្នផលនេសាទខែវស្សានេះ មានការកើនឡើង នេសាទបានច្រើន​ជាង​ខែ​​ប្រាំង ក៏ប៉ុន្តែតម្លៃធ្លាក់ថ្លៃ»។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញថា ផលនេសាទរយៈពេល ៥ ខែដើមឆ្នាំ ២០២៤ ទទួលបានជាង ២ ម៉ឺនតោន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលផលនេសាទសមុទ្របាន ១២៥ ៥០០ តោន ដែលកើនឡើង ៣០០ តោន ធៀបនឹងឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម