KPT+
អ្នកជំនាញរថយន្ត ប្រាប់មូលហេតុដែលធ្វើឱ្យយកឡានចូលជាងជាញឹកញាប់
ករណីរថយន្តខូចញឹកញាប់ ថ្វីបើភាគច្រើន ជាប់ទាក់ទងនឹងអាយុកាលរបស់រថយន្ត តែក្នុងនោះ ក៏មានករណីឡានខ្លះ ត្រូវចូលជាងញឹក ដោយសារតែបញ្ហាផ្សេងៗ កើតចេញពីទម្លាប់បើកបរប្រចាំថ្ងៃ របស់ម្ចាស់រថយន្ត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក លីម សេង ម្ចាស់យានដ្ឋានជួសជុលរថយន្ត ME Garage នៅសង្កាត់អូរបែកក្អម បញ្ជាក់ប្រាប់កម្ពុជាថ្មី ។

តាមបទពិសោធជួសជុលជិត ១០ឆ្នាំ ម្ចាស់យានដ្ឋានរូបនេះពន្យល់ថា ករណីរថយន្តខូចញឹកញាប់ ថ្វីបើភាគច្រើន ជាប់ទាក់ទងនឹងអាយុកាលរបស់រថយន្ត តែអាយុកាលរបស់រថយន្ត មិនសុទ្ធតែកំណត់ ពីស្ថានភាពគ្រឿងម៉ាសុីនឡើយ។ លោកថា វាក៏អាស្រ័យលើការថែទាំរបស់ម្ចាស់រថយន្តផងដែរ ពិសេសទាក់ទងនឹងការប្រើប្រាស់តែម្តង ដែលទូទៅបំផុត គឺផ្តើមចេញពីកត្តា ៤ខាងក្រោម៖
១. ម្ចាស់ឡានមានតម្រូវការបើកបរផ្លូវឆ្ងាយជាប្រចាំ តែមិនស័ក្តិសមនឹងកម្លាំងម៉ាសុីនរថយន្ត។
២. បើកបរក្នុងរដូវវស្សា ជៀសមិនផុតពីការជិះកាត់ទឹក ឬកាត់ដីភក់ បើសិនជាមិនមានការលាងសម្អាតដី ពីបាតក្រោមបានល្អទេ នោះវានឹងកាន់ស្នឹមលើគ្រឿងក្រោម ហើយងាយច្រេសចាប់។
៣. ម្ចាស់ឡានខ្លះ មានទម្លាប់ខ្ជិលក្នុងការផ្លាស់ប្តូរប្រេងម៉ាសុីន ហើយនៅតែបន្តបើកបររហូត ឡានចាប់ផ្តើម មានសញ្ញាព្រមាន ទើបចូលជាង (ជាអ្វីដែលលោកជួបផ្ទាល់ពីម្ចាស់ឡានប្រភេទ Toyota Pruis 2006)។
៤. “ទុកឡានចោល យូរៗបើកម្តង” ករណីនេះ បើទោះបីមិនប៉ះពាល់ដល់កម្លាំងអាគុយ ឬម៉ាសុីន ក៏អាចសត្វចង្រៃចូលទៅកាត់ខ្សែ កន្លែងណាមួយ ដោយយើងពុំបានដឹងក៏ថាបាន។ ហើយរឿងនេះ វាសឹងតែទូទៅតែម្តងដែលលោកជួប។
លោកបន្តថា “ភាគច្រើន ម្ចាស់ឡានដែលមកជួសជុលនៅយានដ្ឋានរបស់លោក ច្រើនតែមានបញ្ហាតម្រង (DPF) បញ្ហាប្រេងម៉ាស៊ីន ការឡើងកំដៅម៉ាស៊ីន និងអាគុយជាដើម ព្រោះតែឡានអាយុលើសពី ១០ឆ្នាំទៅហើយ ខណៈអ្នកបើកបរវិញ ក៏ពុំសូវយល់ដឹងពីសារៈសំខាន់នៃការថែទាំថែមទៀត ជាហេតុធ្វើឱ្យជួប បញ្ហាដដែលៗ និងចូលជាងញឹក ជួនអាច ១ខែលើស ២ដងក៏មាន។

បើខូចញឹកបែបនេះ គួរប្តូរថ្មី ឬយ៉ាងណា?
ត្រង់ចំណុចនេះ លោកលើកឡើងថា វាអាស្រ័យទៅលើការសម្រេចចិត្តរបស់បុគ្គលផ្ទាល់ ហើយមានតម្រូវការ បែបណា។ តែយ៉ាងណា លោកក៏ណែនាំឱ្យយកចិត្តទុកឱ្យខ្លាំងលើការថែទាំរថយន្តផងដែរ ដោយគូសបញ្ជាក់ថា បើទោះបីជាប្តូរឡានថ្មីក៏ដោយ ក៏ប្រហែលជាមិនអាចបើកបរបានយូរឆ្នាំ ដូចឡានគេមួយទឹកក៏ថាបាន បើម្ចាស់រថយន្ត បើកបរហើយមិនខ្វល់ពីការថែទាំដិលដល់ ឬជ្រើសប្រភេទរថយន្តឱ្យស័ក្តិសមនឹង ប្រភេទផ្លូវនោះ (ឧទា៖ ផ្លូវឧបសគ្គ និងឡើងចំណោទច្រើន គួរជ្រើប្រភេទរថយន្តណាដែលគេផលិតតម្រូវ)។
យ៉ាងណាមិញ លោក លីម សេង ណែនាំដែរថា បើរថយន្តដែលចាស់ឆ្នាំ ហើយតែងមានបញ្ហា គ្រឿងម៉ាសុីនជាញឹកញយនោះ ក៏គួរតែពិចារណាប្តូរថ្មីហើយដែរ បើមិនចង់ចំណាយថវិកាច្រើនដើម្បីជួសជុល៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់