ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រី១០០នាក់ ទៅកម្សាន្តនៅឧទ្យានកែប ដើម្បីជួយជីវភាពប្រជាសហគមន៍ និងអភិរក្សធម្មជាតិ
ទេសចរណ៍ផ្សារភ្ជាប់ទឹកដី បានដើរកម្សាន្តហើយ បានស្គាល់ប្រទេសជាតិខ្លួន និងជួយដល់កំណើនជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន និងបានចូលរួមចំណែកកាន់តែប្រសើរក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាង ១០០នាក់ អញ្ជើញមកទស្សនាដើរកំសាន្តនៅ ឧទ្យានជាតិកែប ខេត្តកែប នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា រួមជាមួយមន្ត្រីឧទ្យានជាតិ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែប ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញដាំដើមក្ងោក នៅតាមដងផ្លូវក្នុង ឧទ្យានជាតិកែប ដើម្បីឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត និងជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកទស្សនាលេងកំសាន្ត។
លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ជម្រាបជូនថា ឧទ្យានជាតិកែបជាឧទ្យានជាតិតែមួយគត់នៅកម្ពុជា ដែលមានទីតាំងនៅកណ្តាលក្រុង,សម្រស់ឧទ្យានជាតិកែប គ្របដណ្ដប់ដោយភាពបៃតងគ្រប់រដូវកាល ហើយបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរថ្មើរជើង ដើរកម្សាន្តអាចគយគន់ទេសភាពព្រៃព្រឹក្សា និងសត្វព្រៃផ្សេងៗ។

ខេត្តកែប គឺជាទីក្រុងឆ្នេរសមុទ្រមួយ ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ព្រោះមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឧទ្យានជាតិខៀវស្រងាត់ ព្រមទាំងមានបរិយាកាសស្ងប់ស្ងាត់ ដែលធ្វើឱ្យវាក្លាយជាគោលដៅល្អសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងអ្នកស្វែងរកភាពស្ងប់ស្ងាត់។
ជាមួយប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែប បានផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែប ពីលើកំពូលភ្នំដែលពោរពេញដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប។

បើតាមការបញ្ជាក់របស់ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានឱ្យដឹងថា ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូន ស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។

ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។ក្នុងឧទ្យានជាតិកែប ក៏មានកន្លែងជិះខ្សែរ៉កកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ។
តាមរយៈនេះ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែប ពីលើប៉មមើលទេសភាព។

រដ្ឋបាលខេត្តកែប បាន និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងទៀត រួមជាមួយនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ចូលទៅកាន់តំបន់នោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើន។
គួររំលឹកដែរថា ផ្លូវបេតុងប្រវែង ៦,០០០ម៉ែត្រ ជុំវិញឧទ្យានជាតិកែប ដែលប្រសិទ្ធនាមថា ” រុក្ខវិថី បុប្ផា ប្រសិទ្ធ ” ស្ថិតក្នុងក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ។ ផ្លូវបេតុងដ៏រឹងមាំនេះ ក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ផ្លូវនេះភ្ញៀវទេសចរអាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិដោយក្តីសប្បាយរីករាយ ។

ឧទ្យានជាតិកែប នឹងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្មវិស័យទេសចរណ៍ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕








-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ