Connect with us

ព័ត៌មានជាតិ

កម្ពុជា សិង្ហបុរី ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ

បានផុស

នៅ

នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោង ផ្ទាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការ FTC នេះ រៀបចំ ឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ក្នុង ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសសិង្ហបុរី ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា ឱ្យដឹងថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានិងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់ សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ផ្ទាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះរួមមានដូចជា ភាគីកម្ពុជាមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារ វឌ្ឍនៈអាស៊ីចំកាត់។ ចំណែកភាគីសិង្ហបុរីរួមមាន៖ ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited។

ប្រភពដដែល ឱ្យដឹងទៀតថា ការចែករំលែកព័ត៌មាន និងការផ្តល់ហិរញ្ញប្បទានតាមរយៈផ្ទាល FTC ត្រូវបានផ្តួចផ្តើមចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះសម្រាប់ដំណាក់កាលដំបូង។

តាមសេចក្ដីប្រកាសព័ត៌មាន សម្រាប់ប្រទេសសិង្ហបុរី គ្រឹះស្ថាន Sing Investments & Finance Limited នឹងប្រើប្រាស់ថ្ពាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមសិង្ហបុរី ដូចជា JR Group ដែលជាសហគ្រាស ផ្គត់ផ្គង់សេវាកម្មម្ហូបអាហារឈានមុខគេ ហើយគ្រោងនឹងទិញវត្ថុធាតុដើម និងទំនិញពីសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ គ្រឹះស្ថាន Liquid Group Pte Ltd ក៏នឹងប្រើប្រាស់ថ្នាល FTC ដើម្បីពិនិត្យ ភាពចាំបាច់ក្នុងការទូទាត់ជារូបិយប័ណ្ណបរទេស សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី។ សម្រាប់ប្រទេសកម្ពុជា ធនាគារស្ថាបនា នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដូចជាក្រុមហ៊ុនភូមិនខ្មែរ ដែលជាក្រុមហ៊ុននាំចូលសម្ភារៈ សំណង់ពីសហគ្រាសធុនតូច និងមធ្យមជាច្រើននៅសិង្ហបុរី។

ដំណាក់កាលបន្ទាប់នៃគម្រោង FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញ ប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ (MOU) កាលពីខែកក្កដា ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ។

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងទៀតថា លោក ជៀ ដឺ ចាយអិន នាយកគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី មានប្រសាសន៍ថា “ការចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការ ទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរ ទិន្នន័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្តល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែល ចូលរួមក្នុងគម្រោង”។

ចំណែកលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងថា “គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រ លំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម តាមរយៈពង្រឹងគុណភាព ទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេ កម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវា ហិរញ្ញវត្ថុកាន់តែប្រសើរ។ ការដាក់ឱ្យដំណើរការគម្រោង FTC បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ កណ្តាល់ទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម