Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ ចិន កំពុងអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ លឿនជាងប្រទេសណាណាទាំងអស់

បានផុស

នៅ

តាមការចុះផ្សាយរបស់ Daily Mail កាលពីដើមសប្តាហ៍នេះ ក្រុមអ្នកជំនាញនៅឯវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល នៃប្រទេសស៊ុយអែត បានចេញរបាយការណ៍ឆ្នាំ២០២៤ ដោយព្រមានខ្លាំងៗថា ចិន កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងប្រទេសណាណាទាំងអស់ ហើយកំពុងក្តោបក្តាប់ក្បាលគ្រាប់នុយក្លេអ៊ែរឡើងដល់ ៥០០គ្រាប់ ក្នុងរយៈពេលត្រឹមមួយឆ្នាំ។

(រូបថត៖ Alamy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមែនតែចិនទេ វិទ្យាស្ថាននេះថែមទាំងព្រមានទៀតថា ប្រទេសកូរ៉េខាងជើង ក៏កំពុងពង្រឹងឃ្លាំងគ្រាប់របស់ខ្លួន ៤០%ផងដែរក្នុងរយៈពេលត្រឹមមួយឆ្នាំ ពោលគឺអភិវឌ្ឍពី៣០ក្បាលគ្រាប់នុយក្លេអ៊ែរ ឡើងដល់៥០ក្បាលគ្រាប់។

របាយការណ៍នេះត្រូវបានបញ្ចេញ ចំពេលក្រសួងការពារជាតិអាមេរិកព្រមានថា ទីក្រុងប៉េកាំង អាចមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ទៅ១ ០០០គ្រាប់ឯណោះនៅត្រឹមឆ្នាំ២០៣០។

(រូបថត៖ Getty)

ដោយឡែក សារព័ត៌មាន Business Insider បានគូសបញ្ជាក់ថា ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ មិនមែនជាគោលដៅយោធាតែមួយគត់របស់ចិននោះទេ ខណៈប្រទេសនេះក៏ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពកងទ័ពជើងទឹកផងដែរ។

ត្បិតតែរបាយការណ៍របស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកឆ្នាំ២០២១ បង្ហាញថា ចិន ជាប្រទេសមានកងទ័ពជើងទឹកខ្លាំងដាច់គេលើលោក ជាមួយនាវាចំនួន៣៥៥គ្រឿង ក៏ដោយ ប៉ុន្តែអ្នកជំនាញផ្នែកយោធាមួយចំនួនជឿថា ចិននៅតែមិនអាចយកឈ្នះសហរដ្ឋអាមេរិកបានឡើយនៅទសវត្សរ៍ក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់​ ប្រុងខ្លួន ក្រោយនាវាមុជទឹកនុយក្លេអ៊ែរចិន ចូលកៀក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម