ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា សល់ពេល ១៥ថ្ងៃ ដើម្បីសង្គ្រោះតំណែងនាយករដ្ឋមន្ត្រី
តាមការចុះផ្សាយរបស់ Bangkok Post, តុលាការធម្មនុញ្ញកាលពីថ្ងៃអង្គារទី១៨ខែមិថុនាឆ្នាំ២០២៤ បានបញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងសំណុំរឿងក្រមសីលធម៌របស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន យកព័ស្តុតាងមកបង្ហាញក្នុងរយៈពេល១៥ថ្ងៃ ខណៈតុលាការ នឹងពិចារណាលើសំណុំនេះរឿងម្តងទៀតនៅថ្ងៃទី ១០ខែកក្កដា។ ដូច្នេះមានន័យថា ជោគវាសនាជានាយករដ្ឋមន្ត្រីរបស់លោក ថាវីស៊ីន គឺត្រូវកំណត់ក្នុងរយៈពេល១៥ថ្ងៃនេះហើយ។

ត្បិតតែតុលាការនឹងត្រូវជួបពិភាក្សាជាថ្មីម្តងទៀតនៅថ្ងៃទី១០ ខែកក្កដាក៏ដោយ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាតើ តុលាការនឹងចេញសាលក្រមនៅថ្ងៃនោះមែនឬក៏អត់នោះទេ។
រម្លឹកទៅកាលពីសប្តាហ៍មុន, តុលាការធម្មនុញ្ញថៃ បានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាទាមទារឲ្យដកលោក សេដ្ឋា ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែរឿងតែងតាំងអតីតមេធាវីដែលជាប់រឿងក្ដីក្ដាំព្រហ្មទណ្ឌ មកកាន់តំណែងជារដ្ឋមន្ត្រី។

សមាជិកព្រឹទ្ធសភាចំនួន៤០រូបដែលដាក់ញត្តិទៅតុលាការ និយាយថា លោក សេដ្ឋា បានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ តែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។
យ៉ាងណា លោក Pichit បានលាលែងពីតំណែងរួចទៅហើយ ក្នុលគោលបំណងដើម្បីការពារលោក សេដ្ឋា មិនឲ្យទាក់ទិននឹងសំណុំរឿងរបស់តុលាការ។

លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីឆ្នាំ ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥,២១៨ ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ ឆ្នាំ បន្ទាប់ពីមានករណីនេះ។
គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ នឹងក្លាយជាការរង្គោះរង្គើដល់រាជរដ្ឋាភិបាលថៃ ព្រោះថាមានរដ្ឋមន្ត្រី ៣រូបក៏បានលាលែងរួចទៅហើយ ស្របពេលបច្ចុប្បន្ន សេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០ លាននាក់ តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត