Connect with us

កីឡា

លោក​ សួង បញ្ញា​ ប្រកាស​ឈប់​ពី​ការបង្ហាត់គុនខ្មែរ និងការងារនៅទទក

បានផុស

នៅ

លោក សួង បញ្ញា ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​បុគ្គល​ម្នាក់​ហ៊ាន​និយាយ​រិះ​គន់​មិន​សំចៃ​មាត់​​​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​លា​ឈប់​ពី​ការងារ​ជា​គ្រូ​បង្វឹក និង​ការងារ​​ផ្សេង​ៗ​នៅ​សង្វៀន​ប្រដាល់​ទូរទស្សន៍​ជាតិ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៤ លោក សួង បញ្ញា បាន​និយាយ​ថា ៖«ឃើញគេជេរ​ខ្ញុំច្រើនណាស់។ គ្មានអ្នកណាដែលនៅជុំវិញសង្វៀននោះបង្ហាញភាពស្មោះត្រង់របស់ខ្ញុំ ដូច្នេះ​ដើម្បីបញ្ជាក់ភាពត្រឹមត្រូវរបស់ខ្ញុំ ខ្ញុំសូមលាឈប់ពីការងារ​​រុំបោះឆៅ និងការងាទាំងអស់នៅ ទទក ចាប់ពីថ្ងៃនេះតទៅ»។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ លោក សួង បញ្ញា ​បាន​ប្រកាស​លា​ឈប់​ពី​ការងារ​ជា​គ្រូ​បង្ហាត់​នៅ​ក្លិប​ប្រដាល់​គុន​ខ្មែរ​​ស៊ុបពើ​ហ្វៃ។ លោក​បាន​និយាយ​ថា ៖«​ខ្ញុំបាទ សួង បញ្ញា ចាប់ពីថ្ងៃ១៩.៦.២០២៤ តទៅ ខ្ញុំបាទបានសូមលាឈប់ពីគ្រូបង្ហាត់នៃក្លិបគុនខ្មែរ​ស៊ុបពើហ្វៃហើយ។ ខ្ញុំមិនមែនជាគ្រូបង្វឹក​នៅទីនោះទៀតទេ។ ខ្ញុំបាទសូមអរគុណដល់ប្រមុខថ្នាក់ដឹងនាំក្លិបទាំងអស់ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមជាមួយក្លិបកន្លងមក»។

ការ​ប្រកាស​លា​ឈប់​នេះ​កើត​ឡើង​ បន្ទាប់​ពី​លោកបាន​លើក​ឡើង​ពី​ចំណុច​ខ្លះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​​រវាង​កីឡាករ ពេជ្រ សម្បត្តិ និង​ ធន់ វណ្ណា ដែល​មាន​បញ្ហា​ខ្លះ​ក្នុង​ពេល​ប្រកាស​លទ្ធផល។ លោក​បាន​លើក​ឡើង​ថា ច្បាប់​គុន​ខ្មែរ​នៅ​ឯណា ប្រហែល​ជាតិ​ក្រោយ​ហើយ បាន​ជា​ពិភព​លោក​ទទួល​ស្គាល់។

ជា​មួយ​គ្នា​នេះ លោក​​ក៏​បាន​រិះ​គន់​ពី​​លទ្ធផល​នៃ​ការ​ប្រកួត​រវាង​កីឡាករ ធន់ ផានិត និង ខេម ចាន់ ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​មើល​ឃើញ ខេម ចាន់ ជា​អ្នក​ឈ្នះ ប៉ុន្តែ​ចៅ​ក្រម​កាត់​សេចក្តី​ឲ្យ ធន់ ផានិត ឈ្នះ។

កន្លង​មក លោក សួង បញ្ញា តែង​តែ​រិះ​គន់ និង​និយាយ​ត្រង់​ៗ​ពី​ចំណុច​ខ្វះ​ខាត ក៏​ដូច​ជា​ភាព​អសកម្ម​ក្នុង​វិស័យ​គុន​ខ្មែរ ហើយ​​ត្រូវ​បាន​​អ្នក​គាំទ្រ​​ដាក់​រហស្សនាម​ថា «លោក​គ្រូ​ដឹង​គ្រប់​រឿង​»។

សូម​បញ្ជាក់​ថា លោក សួង បញ្ញា ជា​អតីត​កីឡាករ​ប្រដាល់​ម្នាក់​ដែល​មិន​សូវ​ល្បី​ល្បាញ​ខ្លាំង​ទេ ប៉ុន្តែ​នៅ​ពេល​លោក​ក្លាយ​ជា​គ្រូ​បង្ហាត់ និង​ជា​អ្នក​វិភាគ​ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​លោក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំ​កិច្ច​ប្រជុំដាក់​ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​ចំនួន១០០គ្រឿង

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រេសិតពិសេសបារាំង​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម