Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​អ៊ីស្រាអែល ​អនុម័ត​ផែនការ​វាយ​សងសឹក​ក្រុមហេសបូឡា

បានផុស

នៅ

យោធា​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា បាន​ប្រកាស​ថា ផែនការ​វាយ​សងសឹក​​ទៅ​លើ​ក្រុម​​ហេសបូឡា ត្រូវ​បាន​អនុម័ត​រួច​ហើយ បន្ទាប់​ពី​ភាព​តានតឹង​​​នៃ​​ជម្លោះ​ព្រំដែន​រវាង​អ៊ីស្រាអែល និង​លីបង់ កំពុង​កើន​ឡើង​​កម្ដៅ​កាន់​តែ​​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​យោធា​អ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​វាយ​សងសឹក​នេះ នឹង​បង្កើត​ឡើង​​​​រួម​គ្នា​​ដោយ​បញ្ជាការ​ទ័ព​​​​ភាគ​ខាង​ជើង ដែល​​​មាន​លោក Ori Gordin ជា​មេ​បញ្ជាការ និង​នាយកដ្ឋាន​​​ប្រតិបត្តិការ ដែល​​មាន​លោក Oded Basiuk ជា​អ្នក​​ដឹក​នាំ។ យោធា​អ៊ីស្រាអែល បាន​បន្ត​ថា ការ​អនុម័ត​ផែនការ​សងសឹក​នេះ ធ្វើ​ឡើង​​​ដើម្បី​​​ជា​ការ​បង្កើន​ការ​​ត្រៀម​ខ្លួន​​របស់​កងទ័ព​អ៊ីស្រាអែល​​នៅ​លើ​សមរភូមិ​​ប្រយុទ្ធ។

ការ​ប្រកាស​ស្ដី​ពី​ការ​អនុម័ត​នេះ​ទៀត​សោត ធ្វើ​ឡើង​​​ចំ​ពេល​ដែល​បេសកជន​អាមេរិក​លោក Amos Hochstein កំពុង​​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី Beirut ប្រទេស​លីបង់ ក្នុង​គោល​បំណង​អំពាវនាវ​​ឲ្យ​មាន​ការ​កាត់​បន្ថយ​​ជម្លោះ​នៅ​តាម​បន្ទាត់​ព្រំដែន​​​យោធា​រវាង​​​អ៊ីស្រាអែល និង​លីបង់។ មុន​១​ថ្ងៃ​ទៅ​លីបង់ លោក Hochstein ក៏​បាន​ទៅ​​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ។ នៅ​ទី​នោះ លោក​បាន​ជំរុញ​ឲ្យ​​ភាគី​ជម្លោះ​​​ដោះស្រាយ​​បញ្ហា​រួម​គ្នា តាម​រយៈ​មធ្យោបាយ​ការទូត ជៀស​វាង​បន្ត​បង្កើត​ជម្លោះ​ប្រដាប់​អាវុធ​ថែម​ទៀត។

(រូបភាព៖ AFP)

ភាព​តាន​តឹង​រវាង​អ៊ីស្រាអែល និង​លីបង់ បាន​​​ចាប់​ផ្ដើម​ឡើង​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៣ ក្រោយ​ពី​ក្រុម​ហេសបូឡា ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​បើក​​ការ​វាយ​ប្រហារ​ដោយ​​​រ៉ុក្កែត​​ជា​ច្រើន​គ្រាប់​ទៅ​​​លើ​អ៊ីស្រាអែល មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស។ ជា​ការ​សង​សឹក អ៊ីស្រាអែល​ បាន​បាញ់​កាំភ្លើង​ធំ​សំដៅ​ទៅ​ភាគ​អាគ្នេយ៍​ប្រទេស​លីបង់។ ចាប់​តាំង​ពី​ពេល​នោះ​មក ជម្លោះ​ប្រដាប់​អាវុធ​​បាន​និង​កំពុង​កើត​ឡើង​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​រវាង​​​ភាគី​ទាំង​សងខាង។ យ៉ាង​​​ណា​មិញ ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ កាន់​តែ​មាន​​ទ្រង់ទ្រាយ​ធំ​ឡើងៗ បន្ទាប់​ពី​អ៊ីស្រាអែល​បាន​សម្លាប់​​​​លោក Taleb Abdallah មេប​ញ្ជាការ​មួយ​រូប​របស់​ក្រុម​ហេសបូឡា។

យោង​​តាម​​ទីភ្នាក់ងារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ និង​សម្លាប់​ក្រុម​ប្រយុទ្ធ Hezbollah នៅ​លីបង់ ច្រើន​ជាង ៣០០​នាក់​ឯណោះ ដោយ​ក្នុង​នោះ​មាន​ជន​​ស៊ីវិល​ប្រហែល​៨០​នាក់ ដែល​តួ​លេខ​នេះ​គឺ​ជា​ចំនួន​​ខ្ពស់​​បំផុត​មួយ​​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ បន្ទាប់​ពី​​ជម្លោះ​រ៉ាំរ៉ៃ​​​រវាង​ភាគី​ទាំង​២។ ដោយ​ឡែក បើ​តាម​អ៊ីស្រាអែល​វិញ ក្រុម​លីបង់​បាន​វាយ​​ប្រហារ​និង​សម្លាប់​ទាហាន​របស់​ខ្លួន​​អស់​ចំនួន ១៨​នាក់ និង​ជន​ស៊ីវិល ១០​នាក់៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម