Connect with us

កីឡា

អ្នកគាំទ្រតួកគី-ហ្សកហ្ស៊ីប៉ះទង្គិចគ្នាយប់មិញ

បានផុស

នៅ

មុនការប្រកួតរវាងក្រុមតួកគីជា​មួយ​ក្រុមហ្សកហ្ស៊ី កាលពីយប់​មិញ មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមទាំងសងខាង ប៉ុន្តែយ៉ាងណាមិញកម្លាំងសន្តិសុខនៅក្នុងទីលានបានទប់ស្កាត់ទាន់ពេល​វេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាសកម្មភាពមួយ​ទៀត​ដែលក្រុមជាម្ចាស់ផ្ទះ​​អាល្លឺម៉ង់​មិនចង់ឲ្យកើតមានឡើង។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្រនៃប្រទេសទាំង​ពីរ​ នៅខាងក្នុងកីឡដ្ឋាន Westfalenstadion របស់ក្លិប​ Dortmund មុនពេលការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F។

ការវាយតប់គ្នានេះបានកើតឡើងនៅជ្រុងម្ខាងនៃកីឡដ្ឋាន ដោយគេឃើញមានអ្នកគាំទ្រគប់ដុំថ្ម និងវត្ថុផ្សេងៗដាក់គ្នាទៅវិញទៅមក។ ស្របពេលនោះក៏ភ្លៀងធ្លាក់។ កម្លាំង​សន្តិសុខ​បាន​ព្យាយាមអន្តរាគមន៍​ទាន់ពេល​វេលា​ដែល​មិនបង្កជាបញ្ហាធំ។ ការ​ប៉ះទង្គិចគ្នា​បាន​ឈប់​នៅ​ពេល​​សមត្ថកិច្ច​​បាន​មកដល់​។ កម្លាំង​សមត្ថកិច្ច​បានឈរជាជួរ​​ជា​ច្រើន​នាក់​​នៅ​​កន្លែង​កើតហេតុ។

ក្រុម​ទាំង២ ជាប្រទេសជិតខាងគ្នា ដោយមាន​ព្រំ​ដែន​ប្រហែល២៧០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ មិន​មាន​សញ្ញា​ណាមួយបង្ហាញថា អ្នកគាំទ្រទាំងសងខាងបង្កជាបញ្ហាដាក់គ្នាមុន​ការប្រកួត១ថ្ងៃទេ ខណៈ​​អ្នក​គាំទ្រ​ក្រុមទាំង​២ បានដើរ​លាយឡំ​គ្នា​នៅ​កណ្តាល​ទីក្រុង Dortmund ធម្មតា។ យ៉ាងមិញការប្រកួត​បាន​ដំណើរជាធម្មតា ក្នុងនោះក្រុមតួកគីបានយកឈ្នះក្រុមហ្សកហ្ស៊ី ​ដោយ​លទ្ធផល ៣-១។ បច្ចុប្បន្ន តួកគីកំពុងឈរលេខ១ ក្នុងពូល F ខណៈក្រុមហ្សកហ្ស៊ី ឈរនៅ​លេខ៤៕

ប្រភព៖ AP
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម