សេដ្ឋកិច្ច
អាមេរិកជំរុញឱ្យហូឡង់ និងជប៉ុន បង្កើនការ រឹតត្បឹតឧបករណ៍ផលិតបន្ទះឈីបទៅចិន
ប្រភពដឹងច្បាស់ពីបញ្ហាមួយរូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដោយសុំមិនបញ្ចេញឈ្មោះថា មន្រ្តីផ្នែកនាំចេញរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅប្រទេសជប៉ុន ក្រោយជំនួបជាមួយរដ្ឋាភិបាលហូឡង់ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីជំរុញសម្ព័ន្ធមិត្ត ឱ្យបង្កើនការរឹតត្បឹតការនាំចេញឧបករណ៍ផលិតបន្ទះឈីបទំនើបទៅចិន។
ប្រភពអះអាងថា ប្រធានគោលនយោបាយនាំចេញរបស់សហរដ្ឋអាមេរិក លោក Alan Estevez បានព្យាយាមម្តងទៀតជាថ្មីម្ដងទៀត ដើម្បីពង្រឹងកិច្ចព្រមព្រៀងឆ្នាំ ២០២៣ រវាងប្រទេសទាំង៣ ធ្វើយ៉ាងណាកុំឱ្យចិន អាចប្រើឧបករណ៍ផលិតបន្ទះឈីបពីក្រុមប្រទេសរបស់ខ្លួន ដើម្បីផលិតបន្ទះឈីបក្នុងគោលបំណងធ្វើទំនើបកម្មយោធា។
គួររំឭកថា សហរដ្ឋអាមេរិកបានដាក់ការរឹតត្បឹតជាលើកដំបូងក្នុងឆ្នាំ ២០២២ លើការនាំចេញទៅចិន នូវបន្ទះឈីប និងឧបករណ៍ផលិតបន្ទះឈីបទំនើបៗរបស់ក្រុមហ៊ុនក្នុងស្រុកផ្សេងៗ រួមទាំងក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Lam Research។
កាលពីខែកក្កដា ឆ្នាំមុន ដោយអនុលោមតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន ក៏បានទប់ស្កាត់ការនាំចេញឧបករណ៍ផលិតបន្ទះឈីបចំនួន ២៣ ប្រភេទ ខណៈប្រទេសនេះមានក្រុមហ៊ុនពាក់ព័ន្ធនឹងផលិតកម្មបន្ទះឈីបធំៗដូចជា Nikon, Tokyo Electron, Screen Holdings និង Advantest ជាដើម។ ក្រោយមកទៀត រដ្ឋាភិបាលហូឡង់ ក៏បានចាប់ផ្ដើមរឹតបណ្ដឹងលើការនាំចេញឧបករណ៍បន្ទះឈីប DUV ទៅកាន់ប្រទេសចិន របស់ក្រុមហ៊ុន ASML ដែលជាក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក។
បើតាមសម្ដីប្រភពដដែល សហរដ្ឋអាមេរិកកំពុងចរចាជាមួយសម្ព័ន្ធមិត្ត អំពីការបន្ថែមរោងចក្រផលិតបន្ទះឈីបរបស់ចិនចំនួន ១១ ទៅក្នុងបញ្ជីជាប់ការរឹតត្បឹត។ បុគ្គលនោះ បាននិយាយថា បច្ចុប្បន្នមានរោងចក្រចំនួន៥នៅក្នុងបញ្ជីនោះ រួមទាំង SMIC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ប្រទេសចិន។
ប្រភពបន្តអះអាងទៀតថា សហរដ្ឋអាមេរិកក៏ចង់រឹតត្បឹតលើការនាំចេញឧបករណ៍ផលិតបន្ទះឈីបបន្ថែមទៀតផងដែរ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ