Connect with us

សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី អំពាវនាវឱ្យវិនិយោគិនសិង្ហបុរី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​

បានផុស

នៅ

មានប្រសាសន៍នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យអ្នកវិនិយោគសិង្ហបុរី ស្វែង​រក​ឱកាសវិនិយោគនៅកម្ពុជា។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា កំពុងបង្កើនការអភិវឌ្ឍធនធានមនុស្សដើម្បីធានាថា កម្លាំងពលកម្មរបស់ខ្លួនមានជំនាញ និងចំណេះដឹងស្របតាមតម្រូវការសេដ្ឋកិច្ចក្នុងសម័យ​​​ទំនើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាមានគន្លងសេដ្ឋកិច្ច គួឱ្យស្ញប់ស្ញែង ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ ភាគរយក្នុងមួយឆ្នាំនៅក្នុងរយៈពេលជាង ២ ទសវត្សរ៍ មុនពេលជំងឺរាតត្បាតកូវីដ១៩។

ទោះបីជាមានការថមថយបន្តិច នៅឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់ និងបង្ហាញភាពធន់គួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២១ និងឈានទៅសម្រេចអត្រាកំណើន ៥ ភាគរយ នៅឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍កំណើន ៦ ភាគរយ នៅក្នុងឆ្នាំ ២០២៤។

សម្ដេចធិបតីបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនេះ គួបផ្សំនឹងការវិនិយោគពីបរទេស បានជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃសហគ្រាសដែលត្រូវបានបង្កើតឡើងគ្រប់វិស័យ។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកំពុងកែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលបទបញ្ញត្តិ និងនីតិវិធី ក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តដ៏ទាក់ទាញ។

ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ រហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានា និងការការពារវិនិយោគិន ដោយមិនមានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស និងមិនមានការដាក់កម្រិតលើការផ្ទេរប្រាក់ចំណេញ និងដើមទុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីពង្រឹងបន្ថែមទៀតនូវគំនិតផ្ដួចផ្ដើមសម្រាប់សម្ព័ន្ធភាពផលិតកម្មនៃរដ្ឋា​ភិបាលសិង្ហបុរី កម្ពុជាឈររឹងមាំ ជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត ក្នុងតំបន់អាស៊ាន ជាមួយនឹងសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាល កម្លាំងពលកម្មវ័យក្មេង ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងធនធានធម្មជាតិសម្បូរបែប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា៖ «ខ្ញុំសុំអញ្ជើញវិនិយោគិនសិង្ហបុរីទាំងអស់ មកស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនៅទីផ្សារកម្ពុជា ដែលកំពុងរីកចម្រើនប្រកបដោយជវភាព កាលានុវត្តភាពដ៏ធំសម្បើម សម្រាប់កំណើនតម្លៃបន្ថែម បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង និងកសិឧស្សាហកម្ម»។

សូមជំរាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេស តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម