ជីវិតកម្សាន្ដ
មហាជនកូរ៉េ ប្រតិកម្មនឹង CEO ផលិតកម្មមួយ ដែលវាយដំសមាជិកក្រោមទ្រនំ
សមាជិកក្រុមតារាចម្រៀងបច្ចុប្បន្នម្នាក់បានរាយការណ៍ទៅប៉ូលិសថា ពួកគេត្រូវបានអ្នកតំណាងភ្នាក់ងាររបស់ពួកគេរំលោភសិទ្ធមនុស្សដោយជំរុញឲ្យមានការស៊ើបអង្កេត។ ស្របពេលដែលស្ថានីយ៍ប៉ូលិស Seoul Gangnam បានទទួលរបាយការណ៍មួយនៅម៉ោងប្រហែល ៤:៣០ នាទីព្រឹក ថ្ងៃទី ១១ ខែមិថុនា ដោយនិយាយថា តំណាងភ្នាក់ងារកំពុងវាយដំសមាជិក។
ប៉ូលិសបានទៅកាន់អន្តេវាសិកដ្ឋានរបស់ក្រុម idol ហើយកំពុងធ្វើការស៊ើបអង្កេតលើតំណាងភ្នាក់ងារ ដោយចោទប្រកាន់ពីបទរំលោភសិទ្ធរបស់សមាជិកក្រុម ដោយវត្ថុមុតស្រួចប្រវែងប្រហែល ៩០ សង់ទីម៉ែត្រ (៣៥.៤ អ៊ីញ) ។
ក្នុងនោះមានសេចក្តីរាយការណ៍ថា តំណាងភ្នាក់ងារបានវាយដំសមាជិកព្រោះតែពួកគេបានធ្វើឲ្យអន្តេវាសិកដ្ឋានកខ្វក់ ហើយក្នុងចំណោមសមាជិកដែលរងការវាយដំនោះក៏មានអនីតិជនផងដែរ។ គេក៏រាយការណ៍ដែរថា តំណាងរូបនោះស្រវឹងស្រា នៅអំឡុងពេលប្រើហិង្សាលើក្មេង។
ប៉ូលិសក៏បានកក់តំណាងភ្នាក់ងារដោយចោទប្រកាន់ពីបទបង្ករបួសស្នាមពិសេស និងកំពុងស៊ើបអង្កេតពីកាលៈទេសៈលម្អិតនៃឧបទ្ទវហេតុនេះ។ នាពេលនេះអ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានសម្រុកបញ្ចេញមតិទាំងកំហឹង ខណៈដែលពួកគេបានដឹងថា ទីភ្នាក់ងារនោះប្រើអំពើរឃោឃៅលើសមាជិកក្រុមច្រៀងក្រោមទ្រនំរបស់ខ្លួន។
មហាជនបានបញ្ចេញមតិផ្សេងៗគ្នាថា តើភ្នាក់ងារនោះឆ្កួតមែនទេ? ហេតុអ្វីបានជាគាត់វាយមនុស្ស?, ទោះម៉េចក៏ដោយ ពួកយើងសង្ឃឹមថា គ្រប់គ្នានឹងមានសុវត្ថិភាព, ក្នុងនាមជានាយកប្រតិបត្តិមួយរូប គួរតែផ្ដល់គំរូដល់ក្មេង ប៉ុន្តែបែរជាប្រើហឹង្សាលើពួកគេទៅវិញ។
លើសពីនេះទៀតដែរ មហាជនក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនបានបញ្ចាក់ថា សូមឲ្យបើកបង្ហាញស្លាកសញ្ញានោះជាសាធារណៈ ដើម្បីឲ្យពួកគេបានដឹងថាជាភ្នាក់ងារមួយណា។ ជាពិសេសរឿងនេះប៉ះពាល់ដល់អារម្មណ៍ឪពុកម្ដាយ ដែលខំទុកចិត្តឲ្យកូនៗទៅមើលថែ បែរជាវាយដំក្មេងដូចសត្វធាតុទោវិញ។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះមិនទាន់មានសញ្ញាណាមួយបញ្ចាក់ថា តើទីភ្នាក់ងារនោះឈ្មោះអ្វីនោះទេ ខណៈដែលនេះវាគ្រាន់តែជាពាក្យចចាមអារ៉ាមថាមានសមាជិកម្នាក់មកប្ដឹងប៉ូលិស។ ទស្សនិកជនមានតែរង់ចាំចំណាត់ការពីប៉ូលិសថា តើស្លាកសញ្ញាមួយណាហ៊ានប្រើហឹង្សាលើក្មេងដោយគ្មាញញើតបែបនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់