Connect with us

ជីវិតកម្សាន្ដ

ទេវ​នាដ​និម្មិត ឯម ធាយ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ បន្ទាប់​ពី​រអិល​ដួល​ក្នុង​បន្ទប់ទឹក

បានផុស

នៅ

នេះ​ជា​ដំណឹង​ដ៏​ក្ដុកក្ដួល​ណាស់​សម្រាប់​មហាជន​និង​អ្នកគាំទ្រ​ បន្ទាប់​ពី​ទទួល​ដំណឹង​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​របស់​អ្នក​ស្រី​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត ឯម ធាយ ដែល​មត៌ក​មនុស្ស​រស់ថ្នាក់​ជាតិ​ឯក​ទេស​របាំ​ក្បាច់​បុរាណ​ខ្មែរ។

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក Amazing Ca mbodai បាន​រៀបរាប់​ថា ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត ឯម ធាយ​បាន​ធ្លាក់ខ្លួន​ឈឺ​ដើរ​មិន​រួច ​បន្ទាប់ពី​ដួល​ក្នុង​បន្ទប់ទឹក។ ការ​ដួល​នោះ​បាន​ធ្វើ​ឲ្យ​ព្រឹទ្ធាចារ្យ​ឈឺ​ចង្កេះ​ហើយ​បន្ទាប់​ពី​លេប​ថ្នាំ​ព្យាបាល​ការ​ឈឺ ចង្កេះ​នោះ​ច្រើន បែរ​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រងនោម​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​និយាយ​ទៀត​ថា​យើង​មាន​ការ​សោកស្ដាយ​ដែល​ទើប​ទទួល​បាន​ព័ត៌មាន​ថា​ទេវនាដ​និម្មិត ឯម ធាយ មត៌ក​មនុស្ស​រស់​ថ្នាក់​ជាតិ​ឯកទេស​របាំ​ក្បាច់​បុរាណខ្មែរ ជា​នាដកា​ពី​សង្គម​វ័យ​ចំណាស់​បំផុត​ដែលនៅរស់រាន​មាន​ជីវិត បាន​ជួប​គ្រោះ​រអិល​ដួល​ក្នុង​បន្ទប់ទឹក ហើយ​កំពុង​មាន​បញ្ហា​ឈឺ​ចង្កេះ និង ប៉ះពាល់​ដល់​តម្រងនោម​ដែល​បណ្ដាល​មក​ពី​ការ​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ចង្កេះ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា​ក្រុមគ្រួសារ​លោក​យាយ​បាន​ប្រកាស​ជា​ផ្លូវការ​ដល់​មហាជន​ថា​លោកយាយ​មិន​អាច​ក្រោក​សម្ដែង​ក្បាច់​របាំ​ជូនក្មេងៗ​មើលដូចមុន​ទៀតបានឡើយ ។សូម​ជូនពរ​គ្រាប់​ពេជ្រ​របាំចុងក្រោយរូបនេះ​ឲ្យ​មាន​អាយុ​យឺនយូរ និង​សុខភាព​រឹងមាំ​ឡើង​វិញ​ឆាប់ៗ​ផង​ដែរ៕

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖ញាក់សាច់!​ ថ្ងៃសម្ភោធចូលផលិតកម្ម «រាម» មាស សុខសោភា ពាក់គ្រឿងអលង្កាថ្លៃកប់ពពក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម